ភ្នំពេញ៖ យុវជនម្នាក់ រួមជាមួយនឹងមិត្តភក្ត្រ័ ២នាក់ទៀត បានបើករថយន្តរវល់លេងទូរស័ព្ទបានរ៉េចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវផ្ងារជេីង តែម្តងតែសំណាងល្អមិនមែនអ្នករងរបួសធ្ងន់ធ្ងរគ្រាន់តែរបួសស្រាលប៉ុណ្ណោះ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវP6 កែងផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញមានរថយន្ត មួយគ្រឿង ម៉ាកតូយ៉ូតា RAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-3059 បេីកបរដោយយុវជនម្នាក់ រួមនិងមិត្តភក្ត្រ័ ២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវP6 ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈពេល មកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូត ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ និងបង្គោលភ្លើងរលើងគល់ផងដែរ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង និងបានសម្របសម្រួលភាគីទាំងសងខាង ដោយភាគីក្រុមហ៊ុនឯកជនបឹងកក់ បានទារថ្លៃខូចខាតបង្គោលភ្លើងចំនួន 2000ដុល្លារ តែខាងរថយន្តគ្មានលិទ្ធភាព ក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរក្រុង មកស្ទូចយករថយន្ត ទៅរក្សារទុកនៅការិយាល័ជំនាញចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ
...