យុវជនម្នាក់​បេីករថយន្តបុកបង្គោលភ្លេីងបណ្តាលឲ្យក្រឡាប់ផ្ងារជេីង

ចែករំលែក៖

 

ភ្នំពេញ៖​ យុវជនម្នាក់ រួមជាមួយនឹងមិត្តភក្ត្រ័​ ២នាក់ទៀត បានបើករថយន្ត​រវល់លេងទូរស័ព្ទបានរ៉េចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវផ្ងារជេីង តែម្តងតែសំណាងល្អមិនមែនអ្នករងរបួសធ្ងន់ធ្ងរគ្រាន់តែរបួសស្រាលប៉ុណ្ណោះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវP6 កែងផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ នៅមុនកើតហេតុ​ គេឃើញមានរថយន្ត​ មួយគ្រឿង​ ម៉ាកតូយ៉ូតា RAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-3059​ បេីកបរដោយយុវជនម្នាក់​​ រួមនិងមិត្តភក្ត្រ័​ ២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវP6 ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈពេល​ មកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូត​ ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង​ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ​ និងបង្គោលភ្លើងរលើងគល់ផងដែរ។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង​ និងបានសម្របសម្រួលភាគីទាំងសងខាង​ ដោយភាគីក្រុមហ៊ុនឯកជនបឹងកក់ បានទារថ្លៃខូចខាតបង្គោលភ្លើងចំនួន​ 2000ដុល្លារ តែខាងរថយន្តគ្មានលិទ្ធភាព ក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរក្រុង មកស្ទូចយករថយន្ត​ ទៅរក្សារទុកនៅការិយាល័ជំនាញចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print