បើករថយន្ត​លឿន​មិន​ប្រយ័ត្ន​​ជ្រុល​ទៅ​បុក​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​២​កង់​ ដាច់​កាឡេ​កង់​មុខ​ទៅ​លែង​រួច

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ប្រហែលជា​ស្រវឹងស្រា​បាន​បើករថយន្ត​ហា​យ​ប្រ៊ី​ដ​ បុក​របាំង​ថ្ម​ពេញទំហឹង​ខូចខាត​២​កង់​ចំណែក​រថយន្ត​ដាច់​កាឡេ​ទៅ​មុខ​លែង​រួច​ ។

image1

ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខកា​រ៉ា​ស​សាំង​ ប្រេង​ឥ​ន្ឋ​ន​តូ​តា​ល់​ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌចំការមន ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ហា​យ​ប្រ៊ី​ដ​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Z​ 7972​ បើកបរ​ដោយ​យុវជន​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បេ​ឿ​ន​យ៉ាង​លេ​ឿ​ន​ ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ខូចខាត​២​កង់​ ចំណែក​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ប្រមាណ​ជាង​១០០​ម៉ែត្រ​ដោយ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ​ទើប​ទៅ​មុខ​លែង​រួច​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ ប៉ុន្តែ​បែរជា​អោយ​ម្ចាស់​រថយន្ត​បង្ក​ហៅ​រថយន្ត​ស្ទូច​អោយមក​យក​ទៅ​វិញ​ ដោយ​សមត្ថកិច្ច​បាន​ត្រឹមតែ​ឈរ​មើល​តែ​ប៉ុណ្ណោះ​ដូច​ត្រូវ​គេ​ដាក់​ថ្នាំ​សន្ដំ​អ​ញ្ចឹ​ង​ ៕​

image4

image2

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print