កាន់តែរំជួលចិត្ត ស្រក់ទឹកភ្នែក ក្រោយស្តាប់បទ សោកនាថកម្ម  របស់មរតកមេឌៀ

ចែករំលែក៖

https://www.youtube.com/watch?v=TA4eBYUTMi4&feature=youtu.be&fbclid=IwAR0hhsjTYw-9cnygnsyPNIZbBhbEZeTR0aSNdUMc6dS0hY_pxLk5HUb20aM

ភ្នំពេញ៖ ប្រជាជនខ្មែរបានបង្ហាញពីអារម្មណ៍ក្តុកក្តួលខ្លាំងចំពោះការការបាត់បង់ជីវិត នៅទីក្រុងព្រះសីហនុ ដោយសារការរលំអាគារ។ កាន់តែរំជួលនឹងក្តុកក្តួលចិត្តក្រោយពីតារាចម្រៀងមួយចំនួនរបស់ផលិតកម្មមរតកមេឌៀបានបញ្ចេញបទចម្រៀងថ្មីមួយភ្លាមៗគឺបទ”សោកនាដកម្ម” ដែលធ្វើឲ្យអ្នកស្តាប់ទប់ទឹកភ្នែកមិនបាន។ 

យ៉ាងហោចណាស់មានសិល្បរកប្រចាំផលិតកម្មខាងលើចំនួន៩រូបបានរួមគ្នាច្រៀងបទចម្រៀង”សោកនាដកម្ម” ដែលរៀបរាប់អំពីភាពសោកសង្រេងរបស់សាច់ញាតិក្រុមគ្រួសារសពដែលបានបាត់បង់សមាជិកក្រុមគ្រួសារពិសេសឪពុកម្តាយដែលត្រូវបានថ្ម និងដែកនៃសំណង់អាគាររលំសង្កត់ដោយមិនបានលាមួយម៉ាត់។ ជាបទ លំនាំបទមរតកដើមមានចំណងជើងថា “កត្តញ្ញូ” នេះបានធ្វើឲ្យអ្នកស្តាប់សម្រក់ទឹកភ្នែក អមដោយខ្លឹមសារ និងរូបភាពដ៏គួរឲ្យខ្លោចផ្សារ។ បទចម្រៀងនេះច្រៀងដោយតារាចម្រៀង លោក នាងប្រាក់សុគន្ធ កញ្ញា ដានីកា លោក សយ រតនា នាយព្រែក អ្នកស្រី ចាន់ធឿន លោក សុភ័ស កញ្ញា សុវណ្ណរ័ត្ន កញ្ញា គ្រីប លក្ខិណា និង លោក ណាវ៉ាត់។ បទនេះនិពន្ធទំនុកច្រៀងដោយលោកសយ រតនា។ ក្នុងខ្លឹមសារបទចម្រៀងនេះក៏បានផ្ញើសារំលែកទុក្ខជូន ចំពោះអ្នកដែលបាត់បង់សមាជិកគ្រួសារ និងមិត្តភក្តិ នៅក្នុងគ្រោះថ្នាក់នេះ។ នៅលើគណនីយរបស់ផលិតកម្មក៏បានបង្ហោះសារអដោយបទចម្រៀងនេះថា”យើងខ្ញុំជាតារាចម្រៀង​ បុគ្គលិក​ របស់​ ផលិតកម្ម​ មរតក​ មេឌៀ​ សូមចូលរួមសោកស្ដាយចំពោះការបាត់បង់អាយុជីវិត​នៃជនរងគ្រោះទាំងដោយ​ ឧបទ្ទវហេតុ​ រលំអគារប្រាំពីរជាន់ក្នុងខេត្តព្រះសីហនុ! សូម​វិញ្ញាណក្ខន្ធ​របស់អស់លោកបានយាងទៅកាន់សុគតិភពផងចុះ! “។ 

គួរបញ្ជាក់ដែរថា សំណង់​អគារ​កម្ពស់៧ជាន់ដែលបានដួលរលំខាងលើ​ដែល​មាន​ម្ចាស់​ឈ្មោះ ជីង គ័ង ជា​ជនជាតិ​ចិន បាន​សាង​សង់​លើ​ផ្ទៃដី​ទំហំ ៥៨៣ ម៉ែត្រការ៉េ មិន​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ បានបាក់រលំរាបដល់ដីកាលពី ព្រលឹមថ្ងៃទី២២មិថុនា។រដ្ឋបាលខេត្តព្រះសីហនុ បាន បានបិទបញ្ចប់ការរុករកជនរងគ្រោះ ក្នុងអគារ៧ជាន់ដែលបាក់រលំ  នៅត្រឹមម៉ោង៧កន្លះយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ។ ជនរងគ្រោះទាំងអស់ មាន៥៤នាក់ ដោយក្នុងនោះ មាន២៨ស្លាប់ (ស្រី៤នាក់) និង២៦នាក់របួស (ស្រី២នាក់)៕ ដោយ វឌ្ឍនា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print