Grab និង Splyt សហការគ្នាដើម្បីផ្តល់ភាពងាយស្រួល លើការជិះយានជំនិះទូទាំងពិភពលោក

ចែករំលែក៖

Grab (ហ្គ្រេប) ដែលជា កម្មវិធីដំឡើងលើទូរស័ព្ទឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងក្រុមហ៊ុនបច្ចេក វិទ្យា Splyt ដែលមាន មូលដ្ឋាននៅទីក្រុងឡុងដ៍ និងជាទីផ្សារលើកម្មវិធីទូរស័ព្ទទូទាំងសកលនោះ បានប្រកាសពីការរួមកិច្ចសហ ប្រតិបត្តិការដ៏ធំមួយ ដើម្បីជួយឲ្យអ្នកធ្វើដំណើរ កាន់តែមានងាយស្រួលក្នុងប្រើប្រាស់សេវាជិះយានជំនិះ នៅកន្លែងណាក៏បានទូទាំងពិភពលោក។

Grab និង Splyt ផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរអន្តរជាតិរួចជាស្រេច ក្នុងការកក់យានជំនិះរបស់ Grab ទូទាំង៣៣៦ទីក្រុង ក្នុងប្រទេសចំនួន៨ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការប្រើប្រាស់កម្មវិធី ដំឡើងលើទូរស័ព្ទ ដែលពួកគេចូលចិត្តជាងគេ។ អតិថិជនរបស់ Ctrip និង AliPay ដែលមកទស្សនានៅ អាស៊ីអាគ្នេយ៍ អាចកក់យានជំនិះរបស់ Grab បាន តាមរយៈកម្មវិធីផ្ទាល់ខ្លួនដែលដំឡើងលើទូរស័ព្ទរបស់ ពួកគេ ខណៈដែលនេះគឺជាដំណោះស្រាយមួយដែលត្រូវបានជ្រោមជ្រែង និងផ្តល់ឲ្យដោយក្រុមហ៊ុន SplytSplyt ក៏កំពុងតែធ្វើការជាមួយនឹងក្រុមហ៊ុន Booking Holdings ផងដែរ ដើម្បីច្របាច់បញ្ចូលការកក់យាន ជំនិះចូលក្នុងផ្លាតហ្វមរបស់ភ្នាក់ងារធ្វើដំណើរឡនឡាញហៅកាត់ថា OTA របស់ពួកគេ។ អតិថិជនរបស់ គេហទំព័រ Booking.com នឹងអាចកក់យានជំនិះរបស់ Grab តាមរយៈកម្មវិធីដំឡើងលើទូរស័ព្ទរបស់ Booking.com នៅត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០១៩នេះ។ 

តំបន់អាស៊ីអាគ្នេយ៍ ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១៣០លាននាក់ ក្នុង១ឆ្នាំ ខណៈដែលចំនួន នេះត្រូវបានរំពឹងទុកថា នឹងកើនឡើងរហូតដល់១៥៥លាននាក់ នៅត្រឹមឆ្នាំ២០២២។ ស្របពេលដែល ក្រុមហ៊ុន Splyt បន្តនាំយកដៃគូសហការកាន់តែច្រើន ដើម្បីធ្វើការជាមួយនឹងក្រុមហ៊ុនជាដៃគូនោះក្នុងការ ច្របាច់បញ្ចូលកម្មវិធីលើទូរស័ព្ទ ចូលក្នុងផ្លាតហ្វមផ្សេងៗដោយផ្ទាល់ អ្នកដំណើរកាន់តែច្រើន នឹងកាន់តែ មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងមានតម្លៃសមរម្យរបស់ Grab ដោយមិនចាំបាច់ត្រូវតែទាញយកកម្មវិធីដំឡើងលើទូរស័ព្ទមួយផ្សេងទៀតឡើយ។ 

លោក Philipp Mintchin នាយកប្រតិបត្តិក្នុងក្រុមហ៊ុន Splyt បានឲ្យដឹងថា៖”ក្នុងនាមជាទីផ្សារលើទូរស័ព្ទ ចល័តធំជាងគេបំផុតក្នុងពិភពលោក យើងនឹងនាំយកក្រុមហ៊ុនផ្គត់ផ្គង់ និងផ្លាតហ្វមល្បីៗជាច្រើនច្របាច់ បញ្ចូលជាមួយគ្នា ដើម្បីផ្តល់ឲ្យអតិថិជននូវសេវាដឹកជូនប្រកបដោយគុណភាព និងកម្រិតពិភពលោក ប្រមាណជាង១០០០ទីក្រុង”។ 

Grab និង Splyt ក៏នឹងធ្វើការរួមគ្នាដើម្បីធ្វើឲ្យអ្នកប្រើប្រាស់សេវា Grab មានភាពងាយស្រួលក្នុងការប្រើប្រាស់ ជម្រើសផ្សេងៗនៃសេវាហៅយានជំនិះជិះ នៅគ្រប់ទីកន្លែងក្នុងពិភពលោកផងដែរ។ ដោយមានគោលដៅលើ ការបំពេញការសហការរបស់ខ្លួននៅឆ្នាំក្រោយ ភាពជាដៃគូដំណាក់កាលទី២នេះនឹងបញ្ចូលបណ្តាក្រុមហ៊ុន ជាដៃគូលើកម្មវិធីចល័តរបស់ Splyt និង Grab ចូលទៅក្នុងកម្មវិធីដំឡើងលើទូរស័ព្ទរបស់ Grab។ 

លោក Mark Porter ប្រធាននាយកបច្ចេកវិទ្យាសម្រាប់ការដឹកជញ្ជូនក្នុងក្រុមហ៊ុន Grab បានឲ្យដឹងថា៖ «ភាព ជាដៃគូនេះ នឹងបើកពិភពនៃជម្រើសជាច្រើនសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលមានការកើនឡើងនូវការធ្វើ ដំណើរឥតឈប់ឈរ ដើម្បីអនុញ្ញាតឲ្យពួកគាត់កាន់តែមានភាពងាយស្រួលទូទាំងពិភពលោកតាមរយៈ កម្មវិធីមួយដែលពួកគេស្គាល់ និងជឿទុកចិត្តរួចជាស្រេច។ ស្របពេលជាមួយគ្នានេះ យើងពិតជារំភើបណាស់ ក្នុងការជួយឲ្យអ្នកធ្វើដំណើរអន្តរជាតិកាន់តែច្រើនបន្ថែមទៀត អាចរកឃើញពីភាពស្រស់ស្អាត និងភាពផ្សេង គ្នាក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈជម្រើសនៃការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព មិនថា ស្ថិតក្នុងរថយន្តតាក់ស៊ី រថយន្តឯកជន ឬសូម្បីតែមធ្យោបាយធ្វើដំណើរដ៏ពេញនិយមក្នុងស្រុក ដូចជា រ៉ឺម៉កកង់បី (TukTuk) និងម៉ូតូ ក៏ដោយ៕ ដោយ​ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print