លោក គង់ សារាជ និងលោក ម៉ម ប៊ុននាង អញ្ជេីញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ជូនជនរងគ្រោះដោយសារការបាក់ស្រុតអគារកម្ពស់៧ជាន់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តាមរយៈការអំពាវនាវពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដល់សប្បុរសជនមេត្តាជួយឧបត្ថម្ភដល់ជនរងគ្រោះជួបឧប្បតុហេតុ រលំបាក់អគារ ៧ជាន់ នៅខេត្តព្រះសីហនុនោះ មិនត្រឹមសប្បុរសជនផុសផុលជួយឧបត្ថម្ភប៉ុណ្ណោះ ថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋក៏បានយកចិត្តទុកដាក់ខ្ពង់លើកិច្ចការការនេះ។
ជាក់ស្តែង កាលពីយប់ថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ លោក គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ជូនជនរងគ្រោះដោយសារការបាក់ស្រុតអគារកម្ពស់៧ជាន់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយក្នុងម្នាក់ៗថវិកាចំនួនមួយលានរៀល ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនាមសម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុដ៏សោកសង្វេង នៃការបាក់រលំអគារកម្ពស់៧ជាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជាមួយគ្នានេះសម្តេច សូមជូនពរដល់បងប្អូន កូនក្មួយជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បេីយ និងបានវិលទៅប្រកបជីវភាពរស់នៅជាធម្មតាឡេីងវិញ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print