តណ្ហាពុះកញ្ជ្រោល..!!…វេជ្ជបណ្ឌិតម្នាក់ ចាប់រំលោភអ្នកគ្រូពេទ្យក្រមុំ ក្នុងបន្ទប់ទឹក ត្រូវប៉ូលិសឃាត់ខ្លួន សងជម្ងឺចិត្ត៨០០០ដុល្លារ នាងមិនព្រម សូមអនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍មួយ បានបង្ហើបអោយដឹងថា៖ លោកវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងម្នាក់ ត្រូវរងការប្តឹង ពីនារីបុគ្គលឹក ថាបានចាប់រំលោភនាង នៅក្នុងបន្ទប់ទឹក តែមិនបានសម្រេច ហើយនារីរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច ។ ហេតុការនេះ បានកើតឡើង នៅវេលាយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។
ប្រភពបានបង្ហើបឲ្យដឹងថា វេជ្ជបណ្ឌិត ដែលរងការប្តឹង ពីការចាប់រំលោភ បុគ្គលិកពេទ្យដូចគ្នា មានឈ្មោះ ហេង សេងហ៊។ សមត្ថកិច្ច បានឲ្យដឹងថា នៅរសៀលម៉ោង ១១និង១២ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួន លោកវេជ្ជបណ្ឌិត ផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរបង្អែក ខេត្តកំពង់ឆ្នាំង ឈ្មោះ ហេង សេងហ៊ ពាក់ព័ន្ធទៅនឹង បណ្ដឹងរបស់ស្ត្រីម្នាក់ ជាបុគ្គលិកពេទ្យ នៅក្នុង មន្ទីរពេទ្យបង្អែកខេត្ត ផ្ទាល់តែម្ដង។

ប្រភពបានឲ្យដឹងទៀតថា នៅពេលដែល នាងក្រមុំ ជាអ្នកគ្រូពេទ្យ បានដើរចូល ក្នុងបន្ទប់ទឹក ពេលយប់ ត្រូវលោកវេជ្ជបណ្ឌិត ចូលទៅតាមក្រោយ ហើយចាប់ ឱបនាងពីក្រោយ ប៉ុនប៉ងផ្តួលនិងរំលោភ ប៉ុន្តែត្រូវបាន នាងរើបម្រះរួច ហើយរត់ចេញមកក្រៅ សំដៅទៅគ្រែដេក របស់នាង នៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែត្រូវវេជ្ជបណ្ឌិតរូបនោះ ដេញតាមនាង រហូតទៅដល់ បន្ទប់ដេកទៀត ដោយចាប់នាង អង្អែលភ្លៅ ធ្វើអោយនាងភ័យ ហើយរត់ចេញ ពីបន្ទប់ដេកនោះ ទៅដេកជាមួយមិត្តភក្កិ របស់នាង ដែលជាគ្រូពេទ្យ ដូចគ្នា។

សមត្ថកិច្ច បានអោយដឹងថា នៅវេលាម៉ោង ៥ ល្ងាច សមត្ថកិច្ចជំនាញ កំពុងតែធ្វើការ ត្រួតពិនិត្យ ទៅលើកាមេរ៉ាសុវត្ថិភាព នៅក្នុងមន្ទីរពេទ្យ ដោយយកចិត្តទុកដាក់ ដោយផ្ទាល់ តែម្ដង ។ ជនសង្ស័យ ជាវេជ្ជបណ្ឌិតរូបនេះ បានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្ត ទៅលើរូបនាងមែន និងគ្រាន់តែឱបនាង ពីក្រោយប៉ុណ្ណោះ ក្នុងនោះជនសង្ស័យ ព្រមបង់សំណង ចំនួន ៨ពាន់ដុល្លារ ធ្វើការប៉ះប៉ូវ ដើម្បីបញ្ចប់រឿង ក្រៅប្រព័ន្ធតុលាការ។ ប៉ុន្តែការសម្របសម្រួល ក្រៅប្រព័ន្ធតុលាការនោះ មិនត្រូវបាន ភាគីខាងស្ត្រីរងគ្រោះ ទទួលយកឡើយ ដោយទាមទារ ធ្វើយ៉ាងណា អោយសមត្ថកិច្ច អនុវត្តតាមច្បាប់ ។

ចំណែកលោក សូរិន្ទ ធីរ៉ាវុឌ្ឃី ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ អោយដឹងថា ករណីនេះ គឺពិតជាមានមែន ហើយលោក បានបញ្ជាក់ថា នេះជារឿងបុគ្គល ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស របស់គ្រូពេទ្យ ទាំងមូលផងដែរ ព្រោះកាមេរ៉ាសុវត្ថិភាព ក្នុងមន្ទីរពេទ្យ បានឃើញ នូវសកម្មភាពមែន ។ លោកបានបញ្ជាក់ថា ដុកទ័រនោះ គឺមានឈ្មោះ ហេង សេងហ៊រ ផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។ ជនសង្សយ័ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាលយ័ ប្រឆាំងការជួញដូរ និងការពារអនិតិជន នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print