ភ្នំពេញ៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ២នាក់ ត្រូវបានលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីរបស់សាលាខណ្ឌទាំងមូលបានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាចែកជូនដល់មន្ត្រីនគរបាលចំនួន២នាក់ដែលជួបគ្រោះថ្នាក់ក្នុងពេលបំពេញការងារ ដោយម្នាក់ៗទទួលបានចវិកា ២លានរៀលជាថវិការបស់សាលាខណ្ឌ ដោយឡែកលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញជួយដល់កងកម្លាំងដែលរងគ្រោះក្នុងម្នាក់ៗ ៥០ម៉ឺនរៀលផងដែរ។
ការនាំយកថវិកាទៅជូនដល់កងកម្លាំងនោះធ្វើឡើងកាលពីព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០១៥នៅក្នុង មន្ទីពេទ្យកាល់ម៉ែត្រ និងនៅផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិ អរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុក ល្វា ឯម ខេត្តកណ្តាល ដែលបានពលីជីវិតនាពេលកំពុងបំពេញបេសកកម្មកាលពីថ្ងៃយប់ថ្ងៃទី ១៩ ខែ ធ្នូឆ្នាំ ២០១៥ ដោយឩបត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខណៈដែលដេញតាមប្រមាញ់រថយន្តដឹកឈើខុសច្បាប់ ហើតត្រូវរថយន្តជនល្មើសដែលចាំកាងពីក្រោយបើកបុកម៉ូតូរបស់សមត្ថកិច្ចយើងបណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។
មន្ត្រីនគរបាលដែលជួបគ្រោះថ្នាក់ទាំងពីរនាក់នោះមានឈ្មោះ 1-កែវ ស៊ាងហេង ភេទប្រុសអាយុ ២៥ឆ្នាំ ឋានៈ ព្រិន្ទបាលទោថងរបួសធ្ងន់កំពុងសំរាកព្យាបាលនៅក្នុងមន្ទីពេទ្យកាល់ម៉ែត និងទី2- ឈ្មោះ សៅ សំណាង ភេទប្រុស អាយុ ២៧ឆ្នាំ ឋានៈ ព្រិន្ទ បាលទោ ស្លាប់នៅកន្លែងកើតហេតុតាមផ្លូវ លេខ ១៥១ ខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ ម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្តាល ។
បន្ទាប់ពីចុះទៅ សួរសុខទុក្ខនិងចែករំលែកថវិកាដល់អ្នករងរបួសដែលកំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែតរួចមក លោកសុខ សម្បត្តិក៏បានអញ្ជើញដឹកនាំមន្ត្រីសាលាខណ្ឌទៅគោរពវិញ្ញាណក្ខណ័សពនិងនាំយកថវិកាទៅចូលរួមរំលែកមរណៈទុក្ខដល់ផ្ទះកងកម្លាំងដែលបានស្លាប់នាពេលកំពុងបំពេញការងារផងដែរ ៕
ដោយ៖ ចាន់ធឿន