ដីព្រៃនៅចំណុចភ្នំក្រហមឃុំស្វាយលើត្រូវគេឈូសឆាយបំពាន់ច្បាប់

ចែករំលែក៖

ខេត្តសៀមរាប៖  តាមប្រភពព៍ត៏មានពីពលរដ្នថា ការទន្រ្ទានដីព្រៃយកដីចែកគ្នានៅចំណុចភ្នំក្រហម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាបបានចាប់ផ្ដើមតាំងពីថ្ងៃ២‑៣ខែមិថុនា ឆ្នាំ២០១៩មកម្លេះ ខណៈពេលកំពុងធ្វើសកម្មភាពវាយកំទេចព្រៃត្រូវបានអ្នកសារព័ត៏មានចូលទៅថតយករូបភាពធ្វើឲ្យបុគ្គលឈ្មោះ(ចយ)ចេញមុខមកអះអាងតាមទូរស័ព្ទមកប្រាប់ថាជាដីរបស់ខ្លួនទិញពីពលរដ្ឋក្រីក្រលុះសួររកឯកសារសំអាងស្រាប់តែបិទទូរស័ព្ទ !មួយសន្ទុះ(លោកចយ)បានទូរស័ព្ទមកកាន់អ្នកកាសែតម្តងទៀតបាននិយាយថា អ្នកកាសែតពិតជាអ្នកស្នេហាជាតិមែន សុំអោយជួយសម្រួលដល់លោកផង តែសួរថាអ្នកណាជាអ្នកអនុញាតិអោយឈូសឆាយ សំនួរនេះបានធ្វើឲ្យ(លោកចយ)បិទទូរស័ព្ទ ក្រោយពីបានដឹងថាមានអ្នកនៅពីក្រោយខ្នង(លោកចយ)ជាអ្នកឃុបឃិត! ត្រូវបានពលរដ្ឋក្នុងភូមិបាត់ខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើបង្ហើបតម្រុយប្រាប់ថា អភិបាលស្រុកស្វាយលើនិងនាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើប្រើឲ្យទៅទន្រ្ទានព្រៃនៅទីនោះចែកគ្នា។

   អ្នកកាសែតបានទៅសាលាស្រុកស្វាយលើនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ដើម្បីចង់ដឹងពីព័ត៌មាននេះបានជួបលោកឡុង ហំ អភិបាលស្រុកស្ដីទីលោកឆ្លើយថាពុំបានដឹងរឿងនេះទេ លោកចាត់ឲ្យមន្រ្តីចុះទៅមើលទីនោះ ចំណែកនាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើមិននៅកន្លែង។

មន្រ្ដីសង្គមស៊ីវិលយល់ថា ពិតជាមានអ្នកឲ្យទៅទន្រ្ទានព្រៃនោះពិតប្រាកដមែនហើយបើដីនោះជាកម្មសិទ្ធបុគ្គលដែលយកអេស្ការទៅវាយទន្រ្ទានដីព្រៃទើបតែបានមួយថ្ងៃពីរថ្ងៃពេលអ្នកសារព័ត៌មានចុះថតយករូបភាពបានទំនាក់ទំនងមន្រ្ដីជំនាញគ្រប់ស្ថាប័នត្រូវបានមន្រ្ដីទាំងនោះឆ្លើយថាមិនដឹងនោះទេ។

 ម្ចាស់អេស្ការបានយកគ្រឿងចក្រចេញពីព្រៃយ៉ាងប្រញាប់ប្រញាល់ទៅទាំងយប់បន្ទាប់ពី លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបដាក់បទបញ្ជាអោយ លោកម៉ែន វុទ្ធី ហៅឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើឲ្យចុះទៅត្រួតពិនិត្យនៅទីនោះ។

  ពលរដ្ឋជុំរុញឲ្យ ឯកឧត្តម  ទៀ សីហា អភិបាលខេត្តសៀមរាប ជួយទប់ស្កាត់ព្រៃនៅចំណុចនេះទុកឲ្យនៅគង់វង្សបានយូរអង្វែងជៀសវាងជនខិលខូចរំលោភយកធ្វើកម្មសិទ្ធផ្ដាច់មុខ ។

មកទល់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៩នេះ យើងមិនទាន់បានទទួលព័ត៏មានអ្វីពីចំណាត់ការរបស់មន្រ្ដីជំនាញពាក់ព័ន្ធនៅក្នុងតំបន់នោះឆ្លើយនៅតបនៅឡើយទេ ស្រាប់តែស្ងាត់ឈឹងដូចចោរលួចសេះ៕ប៊ុនរិទ្ធី

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print