ឆក់កាបូបមិនបានសម្រេច ត្រូវនគរបាលខណ្ឌមានជ័យឃាត់ខ្លួនបានទាំង២នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីឆក់កាបូបនារីម្នាក់មិនបានសម្រេចបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកំពុងល្បាតក្បែរនោះជួយធ្វើអន្តរាគមន៍ចាប់ក្របួចជាប់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃពុធ ​៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្បែរស្ថានីយប្រេងឥន្ទនៈតេលា ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យរាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ សោម សំបូរ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាងចម្លាក់ (មានផ្ទុកសារតុញៀន) និងទី២ឈ្មោះ ហរ ពិសេស ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាងូវ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមុខរបរកម្មករ (មានផ្ទុកសារធាតុញៀន) ។ចំណែកជនរងគ្រោះសុំមិនបញ្ចេញអត្តសញ្ញាណ ។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់កាបូបស្ពាយពណ៍លឿង ជូនជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print