សារ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ផ្ញើ ជូន​បងប្អូន​ជនរួម​ជាតិជា​ទីគោរពស្រឡាញ់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេច​តេជោ​ហ៊ុន សែន​នាយក រដ្ឋ​មន្រ្ដី​កម្ពុជា បាន​ផ្ញើ​សារ​ជូន​ជនរួម​ជាតិ​ជា​ទី​គោរព ស្រឡាញ់​ដែល មានខ្លឹមសារដូច​តទៅនេះ ៖ ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ក្នុងស្មារតីអាណិតស្រឡាញ់សម្រាប់បងប្អូនជនរងគ្រោះដែលបណ្តាលមកពីការរលំអាគារ៧ជាន់នៅខេត្តព្រះសីហនុសប្បុរសជនបានបន្តចូលរួមដោយគិតត្រឹមម៉ោង៦ល្ងាចថ្ងៃ២៧មិថុនានេះថវិកាបានកើនឡើងពី2,368,400$ដល់2,512,821$។

ដោយដក300,000$ចែកជូនអ្នករបួសថវិកានៅសល់កើនពី2,068,400$ដល់2,212,821$សម្រាប់ចែកជូនអ្នកស្លាប់ចំនួន២៨នាក់បានកើនឡើងពី73,870$ដល់79,001$សម្រាប់សពម្នាក់(នៅសល់៣២សេន)។ប្រសិនគិតទាំងព្រះរាជឧបត្ថម្ភពីព្រះមហាក្សត្រនិងសម្តេចម៉ែជាទីគោរពសក្ការះព្រមទាំងថវិកាពីសំណាក់រដ្ឋសភាព្រឹទ្ធសភារាជរដ្ឋាភិបាល កាកបាទក្រហមនិងសប្បុសជនចូលផ្ទាល់ផងអ្នកស្លាប់មួយនាក់ទទួលបាន
លើសពីជាង៩មុឺនដុល្លាឬជិត៤០០លានរៀលដែលជួយសម្រាលការលំបាកដល់ក្រុមគ្រួសារដែលនៅរស់។

ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមតាមការអំពាវនាវរបស់ខ្ញុំ។

សម្រាប់កម្លាំងចូលរួមប្រតិបត្តិការរុករកនិងសង្រ្គោះក្រោមការបញ្ជាផ្ទាល់នៅហ្នឹងកន្លែងពីសំណាក់ឯកឧត្តមយន្ត មីនត្រូវបានវាយតម្លៃខ្ពស់និងកោតសរសើរពីគ្រប់ទិសទីដែលខ្ញុំសូមថ្លែងអំណរគុណនិងផ្តល់នូវមេ​ ដាយមាសមួយគ្រឿងម្នាក់។

សម្រាប់ថវិកាខ្ញុំបានឧបត្ថម្ភម្នាក់100$ជាបុរសនិង200$ជានារីរួចហើយនិងបន្ថែមជូន100$ម្នាក់ទៀតទាំងបុរសនិងនារីនៅពេលទទួលមេដាយមាសនាពេលខាងមុខ។

ខ្ញុំសូមប្រកាសបញ្ឈប់ការទទួលជំនួយពីសប្បុរសជនចាប់ពីពេលនេះតទៅនិងសូមអរគុណជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលជួយឈឺឆ្អាលជាមួយជនរងគ្រោះ។

(ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អ​ក្នុងគ្រាលំបាក)៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print