រាជធានីភ្នំពេញ៖ ទីតាំង អុីនធើណេតយីហោCH net បង្កប់ ទៅដោយហ្គេមបាញ់ត្រីដ៍ទំនើបមួយកន្លែងស្ថិតនៅ ចូលវត្តតាំងកសាង ក្នុងភូមិ ក្បាលដំរី២ សង្កាត់កាកាប២ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប ដោយដកហូតបានហ្គេមបាញ់ត្រីចំនួន ៧គ្រឿង កំព្យូទ័រ ចំនួន២៧គ្រឿង និងកៅអី ចំនួន២៩គ្រឿង ។ទោះបីជាយ៉ាង ណាសមត្ថកិច្ចពុំបានឃាត់ខ្លួន អ្នកមើលការនោះទេ ។
ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើង កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៩ ដោយមានការដឹកនាំពីលោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ។
តាមព័ត៌មានបានអោយដឹងថា ទីតាំងហ្គេមបង្កប់ល្បែងស៊ីសង មានថៅកែជាជនជាតិចិននៅពីក្រោយ និងមានអ្នកឈរឈ្មោះ និងខ្នងក្រាស់នោះ ឈ្មោះ ហ៊ុន គឹមជាតិ និងមេការឈ្មោះ ព្រំ ណារាជ្យ ។ទីតាំងនោះត្រូវបានគេដឹងថា បានបើកដំណើរ ប្រមាណជាង១ខែមកហើយក្រោមរូបភាព អុីនធើណេតតែល្បែងស៊ីសងសុទ្ធ។
តាមអាជ្ញាធរ បានអោយដឹងថាដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ពីទីតាំងCH net ដែលបង្កប់ហ្គេមបាញ់ត្រី លោក ហែម ដារិទ្ធ ប្រធានគណៈបញ្ជាការឯកភាពក៍បានបញ្ជាអោយលោក ប៉ាងលី ដា អភិបាលរងខណ្ឌ ចុះបង្ក្រាបតែម្តង ។
តាមព័ត៌មានអោយដឹងទៀតថា នៅពេលគណៈបញ្ជាការឯកភាពទៅដល់ហើយ ធ្វើការត្រួតពិនិត្យ ឃើញទីតាំងមានវិញ្ញាបនបត្រ អនុញ្ញាតអាជីវកម្មពីសាលារាជធានីភ្នំពេញ និងឃើញ ទីតាំងខាងលើ បង្កប់ល្បែងស៊ីសង ខុសច្បាប់ ធ្វើអោយប៉ះពាល់ដលសណ្តាប់ធ្នាប់សង្គមហើយ អាជ្ញាធរ ក៍បានដកហូត សម្ភាៈ ដែលជាមធ្យោបាយ ក្នុងការបើកល្បែងស៊ីសង ព្រមទាំងធ្វើការបិទបណ្តោះអាសន្ន ។
តាមព័ត៌មានអោយដឹងថា នៅមានទីតាំងជាច្រើនកន្លែង ទៀត ដែលមានថៅកែជាជនជាតិចិន និងឈ្មោះខាងលើ បានឈរ បើកលេងដោយបង្កប់នូវល្បែងស៊ីសង ៕
សុខាសែនជ័យ