ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលនឹងសម្រស់ក្មួយស្រីបង្កើតរបស់កញ្ញា ដេនីក្វាន់ គឺកុមារី ល្អហួស ដែល្បីថាមានដុងសិល្បៈ និងមុខមាត់ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍។ នាងកាន់តែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ក្រោយពីបង្ហាញនូវការស្លៀកពាក់បែបថ្មីអបដោយការដើរបង្ហាញម៉ូតមិនចាញ់តារាអាជីព។
ក្មួយស្រីសំណព្វចិត្តរបស់តារាសម្ដែងសិចស៊ី ដេននី ក្វាន់ កុមារី ល្អហួសទើបនឹងបង្ហាញមុខជាថ្មីដោយទទួលបានការកោតសរសើរខ្លាំងទាំងការថែរក្សាសម្រស់រូបរាងកាយ ទម្រង់មុខ និងសក់ដ៏ទាក់ទាញ។ កុមារីវ័យ១០ឆ្នាំរូបនេះធ្លាប់បង្ហាញសមត្ថភាពទាំងការច្រៀង សម្តែង និងរាំតាមចង្វាក់ប្រជាប្រិយ និងញាក់កន្ត្រាក់អារម្មណ៍។ អ្វីដែលគេចាប់អារម្មណ៍គឺថ្មីៗនេះនាងបានបង្ហាញមុខក្នុងឈុតដើរម៉ូតសម្លៀកបំពាក់ពណ៌ក្រហមឆើតអមដោយកាយវិការ ដំណើរយ៉ាងសមសួនមិនចាញ់អ្នកដើរម៉ូតអាជីពនោះទេ។
ប្រភពពីអ្នកជិតដិតក្រុមគ្រួសារកញ្ញាដេនីក្វាន់ បានលើកឡើងថា នាងត្រូវបានក្រុមគ្រួសារលើកស្ទួយ និងបើកឱកាសឲ្យគ្រប់គ្រាន់ក្នុងការសម្រេចចិត្តក្នុងកិច្ចការងារសិល្បៈ និងការសិក្សារៀនសូត្រ។ ក្រុមគ្រួសារនាងក៏នឹងបើកផ្លូវឲ្យនាងប្រឡូកក្នុងអាជីពសិល្បៈប្រសិនបើនាងចង់ចាប់យក ហើយអាច។
គួរបញ្ជាក់ដែរថា ល្អហួស គឺជាកូនស្រីអ្នក ចោម ច័ន្ទ ហើយ ត្រូវបានមហាជនចាប់អារម្មណ៏លើសម្រស់របស់នាងយ៉ាងខ្លាំងព្រោះតែ ល្អហួស មានមុខមាត់ដូចគ្នាបេះបិតទៅនិងតារាល្បីថៃគឺកញ្ញា យ៉ាយ៉ា។
នាងក៏ធ្លាប់ត្រូវបានសារព័ត៏មានដ៏ល្បីនៅក្នុងប្រទេសថៃនិងប្រទេសវៀតណាមបានចុះផ្សាយថានាងមានទម្រង់មុខដូច យ៉ាយ៉ា ខ្លាំងជាទីបំផុតរបស់គេដាក់រហ័សនាមថាជា យ៉ាយ៉ា ទី២ទៀតផង៕ ដោយ វឌ្ឍនា