បារាំងស្នើអាមេរិក មិនត្រូវអូសណាតូ​ឲ្យចូលក្នុងសង្គ្រាមប្រដាប់អាវុធជាមួយអ៊ីរ៉ង់

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា៖បារាំងបានស្នើអាមេរិក មិនត្រូវអូសណាតូ ឲ្យចូលក្នុងសង្គ្រាមប្រដាប់អាវុធនៅតំបន់ឈូងសមុទ្រនោះឡើយ ។ ការស្នើរខាងលើក្រោយពេល ទីក្រុងវ៉ាស៊ីនតោននិង តេអ៊ីរ៉ង់​ប្រឈមមុខតានតឹងយ៉ាងខ្លាំង អាចផ្ទុះអាសង្គ្រាមគ្រប់ពេល ។
សំណើរខាងលើរបស់បារាំងកើតឡើង ក្រោយជំនួបពិភាក្សាសម្ងាត់ រវាង មន្ត្រីការបរទេសបារាំងនិង​រដ្ឋមន្ត្រីការពារជាតិ​អាមេរិកលោក​ Mark Esper កាលពីថ្ងៃទី​២៧ខែមិថុនា ។​តំណាងប្រទេសអាល្លឺម៉ង ក៏បានឯកភាពជាមួយបារាំង​ ក្នុងការរារាំងណាតូ ធ្លាក់ចូលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់​។
ក្នុងពេលជាមួយគ្នា នោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន មិនបានស្វែងរកការធ្វើសង្គ្រាមជាមួយ​អ៊ីរ៉ង់នោះឡើយ​។ ប៉ុន្តែអាមេរិក និងមិនលើកលេង ប្រសិនបើអ៊ីរ៉ង់បន្តបាញ់ប្រហារទៅលើយន្តហោះចម្បាំងអាមេរិក​។
រដ្ឋមន្ត្រីការពារជាតិ ណាតូ​បានជួបប្រជុំនៅទីក្រុង ប៊្រុចសែល កាលពីថ្ងៃទី​២៧ខែមិថុនា ដោយពិភាក្សាផ្តោតសំខាន់ទៅលើបញ្ហាអ៊ីរ៉ង់ ​ក៏ដូចជា សន្ធិសញ្ញាអាវុធបរមាណូរយៈចម្ងាយមធ្យម ព្រមទាំង ការទិញមីស៊ីលពីរុស្ស៊ីរបស់តួកគី ផងដែរ​។
ជាមួយគ្នានេះ​ប្រធានាធិបតិចិន លោកស៊ី ជីនពីង បានលើកឡើងថា តំបន់ឈូងសមុទ្រពែកបានធ្លាក់ក្រោមស្ថាន ភាពដ៏រសើបមួយ និងកំពុងឈរនៅលើផ្លូវបំបែករវាងសង្រ្គាមនិងសន្តិភាព។
លោកប្រធានាធិបតីចិន បាននិយាយបែបនេះ ក្នុងឱកាសជួបពិភាក្សាជាមួយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉ែស (Antonio Guterres) នៅមុនការបើកកិច្ចប្រជុំនៃប្រទេសមានសេដ្ឋកិច្ចកំពូលៗទាំង២០ ហៅថា G20 ឬ Group of 20 ដែលត្រូវរៀបចំឡើងនៅក្នុងទីក្រុងអូសាកា (Osaka) របស់ប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃសៅរ៍ ស្អែក។ ទាក់ទងនឹងស្ថានភាពនៅតំបន់ឈូងសមុទ្រពែក លោក ស៊ី បានអះអាងថា ប្រទេសលោកឈរនៅខាងសន្តិភាពជានិច្ច ហើយប្រឆាំងដាច់ខាតចំពោះសង្រ្គាម។
គួរជម្រាបថា ក្តីព្រួយបារម្ភកាន់តែខ្លាំងថា ជម្លោះនឹងផ្ទុះឡើងនៅតំបន់ឈូងសមុទ្រពែក បានកើតឡើង ចាប់តាំងពី មានករណី វាយ ប្រហារលើនាវាដឹកប្រេងនៅក្បែរច្រកសមុទ្រហកមូស (Hormuz) កាលពីខែឧសភា និងខែមិថុនានេះ ខណៈអ៊ីរ៉ង់គឺជាអ្នក ទទួល រងការទម្លាក់កំហុស បូករួមជាមួយការដែលយោធាអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍អាមេរិក ដែលអ៊ីរ៉ង់ អះអាងបានរំលោភចូលដែនអាកាសរបស់ខ្លួន នាពេលថ្មីៗនេះថែមទៀត៕ ម្លិះ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print