បាញ់ប្រហារនៅក្នុងព្រះវិហារអុីស្លាមនៅបារាំង ស្លាប់ ២នាក់

ចែករំលែក៖

បារាំងបានបង្កើនសន្តិសុខការពារនៅតាមទីស្ការៈ​សាសនា​នៅទូទាំងប្រទេស ក្រោយពេលមានការបាញ់ប្រហារ កើតឡើងនៅព្រះវិហាសអុីស្លាម​នៅទីក្រុង​ Brest ​ស្ថិតនៅក្នុងខេត្ត​ Brittany ​កាលពីថ្ងៃទី​២៧ខែមិថុនាសម្លាប់មនុស្ស​នាក់។

តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក​ Christophe Castaner ​បានបញ្ជាក់ថា មានករណីបាញ់ប្រហារកើតឡើង នៅវេលាម៉ោង​១៦ (ម៉ោងក្នុងតំបន់​) បណ្តាលឲ្យ​ អាចារ្យម្នាក់ស្លាប់ និង​​សាសនិកម្នាក់។ ជនដៃដល់បានរត់គេចខ្លួន​ចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព កម្លាំងសន្តិសុខបានស្វែងរកចាប់ខ្លួនជនបង្កហេតុ ។ មកទល់ពេលនេះ​កម្លាំងសន្តិសុខមិនទាន់អាចសន្និដ្ឋានពីមូលហេតុ បណ្តាលឲ្យមានការបាញ់ប្រហារខាងលើនោះឡើយ។

ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា ជនដៃដល់​ត្រូវបានគេរកឃើញស្លាប់ដោយអត្តឃាតនៅជិតអាកាសយានដ្ឋាន មានចម្ងាយពី ១០គីឡូម៉ែត្រពីព្រះវិហារកើតហេតុ​។ ជនដៃដល់ បានបាញ់សម្លាប់ខ្លួនឯង ដោយឃើញមានស្នាមបាញ់ចំក្បាល។

ជនដៃដល់ មិនធ្លាប់មានបទល្មើស ណាមួយនៅមុនពេលកើតហេតុនោះឡើយ ។ កម្លាំងជំនាញបារាំង បានបើកការស្រាវជ្រាវ ដើម្បីបញ្ជាក់ពីគោលបំណងនៃការបាញ់ប្រហារខាងលើ​។ នៅពេលនេះកម្លាំងប្រឆាំងភេរវកម្ម បារាំង បានចូលរួមស្រាវជ្រាវករណីខាងលើ ផងដែរ​៕

 រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print