យុវជនទំនើង២ក្រុម បើកឆាកប្រយុទ្ធមួយប្រាវ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបាន៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនទំនើង៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីពួកគេបើកឆាកប្រយុទ្ធគ្នាយ៉ាងចាស់ដៃ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្បែរច្រកចូលផ្សារទំនើបសុវណ្ណា តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹក បានឲ្យដឹងថា យុវជនទំនើងដែលបង្កហេតុមាន២ក្រុម ដោយមួយក្រុមៗមានគ្នា៣នាក់ដូចគ្នា តែត្រូវបានសមត្ថកិច្ចបាន៥នាក់ និងគេចខ្លួនបាត់ម្នាក់ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា យុវជនទាំង៥នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ៖ ភាគីម្ខាងមាន៣នាក់

ទី ១ ឈ្មោះ អៀង សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបបជាងPas ស្នាក់នៅភូមិប្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

ទី២ ឈ្មោះ អុិន សុខឡេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបបសិស្ស ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ទី៣ ឈ្មោះ ឈូ ដាវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបប ដឹកជញ្ចូននំ ស្នាក់នៅភូមិព្រេកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ចំណែកភាគីម្ខាងទៀតមានគ្នា២នាក់ ទី១ ឈ្មោះ ចន តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបបបុគ្កលិកបេប៊ីខេ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ទី២ ឈ្មោះ លឹម ប៊ុនឃាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបបបុក្គលិកបេប៊ីខេ ស្នាក់នៅផ្ទះជួល ជាប់ផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

ក្នុងករណីហឹង្សាខាងលើ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់បញ្ចាក់ថា ខាងណាខុស ខាងណាត្រូវនោះទេ ព្រោះពួកគេទាំងសងខាងប្រកែកយកតែត្រូវរៀងៗខ្លួន តែក្នុងករណីនេះពុំមានអ្នករបួសធ្ងន់ធ្ងរឡើយ គ្រាន់តែភាគីម្ខាងបានវាយកំទេចម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GW-9195 របស់ភាគីម្ខាងទៀត រងការខូចខាតយ៉ាងដំណំ ។

បច្ចុប្បន្ន យុវជនទំនើងទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលទំនប់ទឹក បណ្ដោះអាសន្ន ដើម្បីសួរនាំ និងដោះស្រាយតាមនីតិវិធី ៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print