លោកត្រាំអញ្ជើញមេដឹកនាំកូរ៉េខាងជើង ទស្សនកិច្ចសេតវិមាន ក្រោយជួបគ្នាលើកទី៣តំបន់ព្រំដែន

ចែករំលែក៖

នៅក្នុងជំនួបលើកទីបី ដែលជាជំនួបប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីអាមេរិក និងកូរ៉េខាងជើង ហើយនៅក្នុងជំនួបនោះលោកត្រាំ បានអញ្ជើញ គីម ជុងអ៊ុន ទស្សនកិច្ចទៅកាន់ទឹកដី អាមេរិក​។ ចំណែកគីម ជុងអ៊ុន​វិញ​ក៏បានអញ្ជើញលោកត្រាំ ទស្សនកិច្ចកូរ៉េខាងជើងផងដែរ​។

អ្វីដែលចាប់អារម្មណ៍បំផុតនៅពេលនេះ គឺលោកត្រាំជាប្រធានាធិបតីអាមេរិក ទីមួយ ឈានជើងចូលដល់ទឹកដីកូរ៉េខាងជើង ។ តំាងពីដើមមកមិនមានប្រធានាធិបតីអាមេរិក នៅមានអំណាចណាមួយបានចូលទឹកដីកូរ៉េខាងជើង នោះឡើយ​។

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និបប្រធានាធិបតីកូរ៉េខាងត្បូង​លោក​​Moon Jae in ​បានទៅកាន់តំបន់ព្រំដែន ជួបជាមួយមេដឹកនាំ​កូរ៉េខាងជើង​គីមជុងអ៊ុន ។ នេះជាជំនួបលើកទី​៣ រវាង​លោកត្រាំនឹងគីមជុនអ៊ុន ។

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និង គីម ជុងអ៊ុន​បានជួបគ្នា​ដាច់ដោយឡែក​ ក្នុងបន្ទប់ពិភាក្សា​សម្ងាត់ ។ មុននោះក៏មានជំនួបពិភាក្សាត្រីភាគី រវាង លោកត្រាំ គីម ជុងអ៊ុន និងម៉ូនជេអ៊ីន ។ មុនពេលជូនពិភាក្សាសម្ងាត់ភាគី មេដឹកនាំគីមជុងអ៊ុនបានបញ្ជាក់ថា លោកពិតជាភ្ញាក់ផ្អើល ដោយការអញ្ជើញ​នៅលើបណ្តាញ​Twitter ពីជំនួបនេះ ។ ចំណែកប្រធានាធិបតីដូណាល់ត្រាំបានអរគុណដល់មេដឹកនាំកូរ៉េខាងជើង ពីជំនួបនេះ ដោយចាត់ទុកថាជាពេលវេលាដ៏អស្ចារ្យបំផុត​។

លោកត្រាំបានលើកឡើងទៀតថា​ប្រសិនបើមេដឹកនាំ គីជុងអ៊ុន មិនមកទេនោះ អ្នកសារព័ត៌​មាន នឹងសួនាំលោកបញ្ហាជាច្រើន តែពេលនេះ លោក ​​​​​​​​​​​​​​​​​​​​​​​​​នឹងមិនមានអ្វី មករំខានទៀតឡើយ។ ​ចំណែកលោក គីមជុងអ៊ុន បានលើកឡើងថា លោកមានទំនាក់ទំនងបុគ្គលយ៉ាងល្អជាមួយ ដូណាល់ត្រាំ។ទាំងនោះហើយទោះមានជំនួបដោយមិនព្រៀងទុកបែបនេះ ៕ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print