នៅក្នុងជំនួបលើកទីបី ដែលជាជំនួបប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីអាមេរិក និងកូរ៉េខាងជើង ហើយនៅក្នុងជំនួបនោះលោកត្រាំ បានអញ្ជើញ គីម ជុងអ៊ុន ទស្សនកិច្ចទៅកាន់ទឹកដី អាមេរិក។ ចំណែកគីម ជុងអ៊ុនវិញក៏បានអញ្ជើញលោកត្រាំ ទស្សនកិច្ចកូរ៉េខាងជើងផងដែរ។
អ្វីដែលចាប់អារម្មណ៍បំផុតនៅពេលនេះ គឺលោកត្រាំជាប្រធានាធិបតីអាមេរិក ទីមួយ ឈានជើងចូលដល់ទឹកដីកូរ៉េខាងជើង ។ តំាងពីដើមមកមិនមានប្រធានាធិបតីអាមេរិក នៅមានអំណាចណាមួយបានចូលទឹកដីកូរ៉េខាងជើង នោះឡើយ។
ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និបប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae in បានទៅកាន់តំបន់ព្រំដែន ជួបជាមួយមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន ។ នេះជាជំនួបលើកទី៣ រវាងលោកត្រាំនឹងគីមជុនអ៊ុន ។
ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និង គីម ជុងអ៊ុនបានជួបគ្នាដាច់ដោយឡែក ក្នុងបន្ទប់ពិភាក្សាសម្ងាត់ ។ មុននោះក៏មានជំនួបពិភាក្សាត្រីភាគី រវាង លោកត្រាំ គីម ជុងអ៊ុន និងម៉ូនជេអ៊ីន ។ មុនពេលជូនពិភាក្សាសម្ងាត់ភាគី មេដឹកនាំគីមជុងអ៊ុនបានបញ្ជាក់ថា លោកពិតជាភ្ញាក់ផ្អើល ដោយការអញ្ជើញនៅលើបណ្តាញTwitter ពីជំនួបនេះ ។ ចំណែកប្រធានាធិបតីដូណាល់ត្រាំបានអរគុណដល់មេដឹកនាំកូរ៉េខាងជើង ពីជំនួបនេះ ដោយចាត់ទុកថាជាពេលវេលាដ៏អស្ចារ្យបំផុត។
លោកត្រាំបានលើកឡើងទៀតថាប្រសិនបើមេដឹកនាំ គីជុងអ៊ុន មិនមកទេនោះ អ្នកសារព័ត៌មាន នឹងសួនាំលោកបញ្ហាជាច្រើន តែពេលនេះ លោក នឹងមិនមានអ្វី មករំខានទៀតឡើយ។ ចំណែកលោក គីមជុងអ៊ុន បានលើកឡើងថា លោកមានទំនាក់ទំនងបុគ្គលយ៉ាងល្អជាមួយ ដូណាល់ត្រាំ។ទាំងនោះហើយទោះមានជំនួបដោយមិនព្រៀងទុកបែបនេះ ៕ សាធី