ប្រជាពលរដ្ឋលើកគ្នាមកសាលាស្រុកចន្ទ្រា  ដើម្បីគាំទ្រលោក ងួន រ៉ាំ ធ្វើអភិបាលស្រុកបន្ តខណៈរដ្ឋបាលសាលាខេត្តចេញសេចក្តីបំភ្លឺជាសាធារណៈជុំវិញរឿងការផ្លាស់ប្តូរ

ចែករំលែក៖

ខេត្តស្វាយរៀង ៖  នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ ប្រជាពលរដ្ឋប្រមាណជាង២០នាក់ បាននាំគ្នាមកដល់សាលាស្រុកចន្ទ្រា ដើម្បីរកយុត្តិធម៌ឲ្យលោក ងួន រ៉ាំ អភិបាលស្រុកចន្ទ្រា ដែលត្រូវគេដកតំណែងចោល ដោយគ្មានមូលហេតុ ។
ប្រជាពលរដ្ឋបាន សំណូមពរទទូចដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាមើលឃើញមន្ត្រីល្អ ដែលខិតខំបំរើរាស្ត្រ ដូចជាលោក ងួន រ៉ាំ ហើយគេដកតំណែងចោលផង បើមានផ្លាស់ប្តូរពីអភិបាល ស្រុកមួយ ទៅអភិបាលស្រុកមួយ មិនតូចចិត្តទេ តែដកចោលឲ្យទៅបម្រើការងារ នៅសាលាខេត្តស្វាយរៀងទៅវិញ ។
ជុំវិញនៃការលើកឡើងរបស់ពលរដ្ឋមួយចំនួន នៅស្រុកចន្ទ្រាថា មានការរារាំពីសមត្ថកិច្ចមូលដ្ឋាន មិនឲ្យពលរដ្ឋមកតវ៉ានៅសាលាស្រុកចន្ទ្រានេះ អធិការរងនគរបាលស្រុកចន្ទ្រាម្នាក់ បានធ្វើការបដិសេធដោយបានបញ្ជាក់ថា ពុំមានការរារាំងពលរដ្ឋ មិនឲ្យមកសាលាស្រុកនោះទេ ហើយសមត្ថកិច្ចមកនេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ ខ្លាចមានអំពើហិង្សាកើតឡើងណាមួយតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋបាលសាលាខេត្តស្វាយរៀង បានចេញលិខិតបំភ្លឺជាសាធារណៈជុំវិញ នៃការផ្លាស់ប្តូរអភិបាលស្រុកចន្ទ្រា ដោយបានធ្វើការបំភ្លឺថា ទាក់ទងនឹងករណី ទៅនិងការផ្លាស់ប្តូរលោក ងួន រ៉ាំ អភិបាលស្រុកចន្ទ្រា ឲ្យមកបម្រើការងារនៅសាលាខេត្ត និងចាំទទួលតំណែងថ្មីនេះ ដោយអនុវត្តតាមគោលការណ៍ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់អំពីអាណត្តិការងាររបស់គណៈអភិបាល។
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ កន្លងទៅ គណៈអភិបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំមួយ ដើម្បីធ្វើការពិនិត្យពិភាក្សា វាយតម្លៃពីលក្ខណៈសម្បត្តិ និងសកម្មភាពនៃការបំពេញការងាររបស់លោក ងួន រ៉ាំ ក្នុង​រយៈពេល០៤ឆ្នាំ នៃអាណត្តិទី១ នៃការងាររបស់ខ្លួន បន្ទាប់ពីបានពិនិត្យ និងវាយតម្លៃរួចមក អង្គប្រជុំបានសម្រេចជារួម មិនឯកភាពបន្តអាណត្តិទី២ ជូនលោក ងួន រ៉ាំ ជាអភិបាលស្រុកចន្រ្ទា សម្រាប់អាណត្តិ​ទី២ ទៀតឡើយ និងបានសម្រេចផ្ទេរភារកិច្ច ឲ្យមកបម្រើការងារនៅសាលាខេត្តស្វាយរៀង ដើម្បីទទួលនូវការតែងតាំងមុខតំណែងថ្មី ឲ្យស្របតាមជំនាញ និងបទពិសោធន៍ការងាររបស់លោក ងួន រុំា ដែលមាន។
យោងតាមមាត្រា ១៤៧ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចែងយ៉ាងច្បាស់ថា៖ អភិបាល អភិបាលរង មានអាណត្តិការងារមិនលើសពី៤ឆ្នាំ, អភិបាល អភិបាលរង «អាច» ត្រូវបានតែងតាំង៤ឆ្នាំទៀត សម្រាប់អាណត្តិទី២របស់ខ្លួន នៅក្នុងសមត្ថកិច្ចដដែល។ ជារួមករណីនេះ ជាការអនុវត្តស្របតាមគោលការណ៍ ដែលមានកំណត់នៅក្នុងច្បាប់ជាធរមាន ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print