ខេត្តកំពងធំ៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ ចបានអោយដឹងថា ឆ្លងចរន្តអគ្គិសនីមូទ័របូមទឹ កអណ្ដូង បណ្ដាលឲ្យមនុស្សស្លាប់ក្មេងប្រុ សម្នាក់ កាលពី វេលាម៉ោង17: 00នាទីថ្ងៃទី30 ខែមិថុនា ឆ្នាំ2019 នៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
សពឈ្មោះ ជុយ លាក់ ភេទប្រុស អាយុ7ឆ្នាំ ជន ជាតិខ្មែរ មុខរបរនៅ ក្នុងបន្ទុក នៅភូមិល្អក់ ឃុំកំពង់ ថ្ម ស្រុកសន្ទុកខេត្តកំពង់ធំ។
តាមការរៀបរាប់ពីឈ្មោះ ស វិុត ភេទស្រី អាយុ47 ឆ្នាំ ត្រូវជាម្តាយរបស់កុមាររងគ្រោះ បានរៀបរាប់ថា៖ម៉ូទ័រ បូមទឹកនេះបានដាក់នៅនឹងអណ្ដូងជា ប្រចាំ សម្រាប់បូមទឹកប្រើប្រាស់ នៅក្នុងគ្រួសារ នៅវេលាម៉ោងកើតហេតុខាងលើ ខ្លួនក៏ បានប្រទះឃើញកូនប្រុសរបស់ខ្លួន ឈ្មោះ ជុយ លាក់ បានដេកដួលនៅក្បែរអណ្ដូងទឹកនោះ ឃើញដូច្នេះ ក៏ បានទៅពិនិត្យមើលឃើញស្ថានភាពកូ នស្លេកស្លាំង ក៏បានស្រែកហៅអ្នកជិត ខាងឲ្យមកជួយពិនិត្យមើល ពេលនោះបាន ឈ្មោះ ដា ដួន ជាកូនប្រសារចូលទៅ លើកយកប្អូនចេញពីកន្លែង កើតហេតុ ដោយប្រុងប្រយ័ត្ន ហើយក៏បានយកកូនរបស់នាងខ្ញុំទៅសង្ គ្រោះនៅឯមន្ទីរពេទ្យបង្អែក សន្ទុកបារាយណ៍ តែទៅដល់ពេទ្យគ្រូពេទ្យបានប្រាប់ ថា កូនខ្ញុំបានស្លាប់បាត់ទៅហើយ។
ទទួលព័ត៌មានខាងលើ កម្លាំងជំនាញស្រុក បានសហការជាមួយប៉ុស្តិ៍នគរបា លរដ្ឋបាល និងលោកមេភូមិ ចុះដល់ទីកន្លែងកើតហេតុដើម្បីពិ និត្យហេតុ និងសាកសព ក្រោយការពិនិត្យឃើញមាន នៅ លើបាតដៃខាងឆ្វេង ឃើញនៅលើចង្អុលដៃ និងមេដៃ មានស្លាកស្នាមរលាក ចរន្តភ្លើងអគ្គិសនី ក្រៅពីនេះនៅលើដងខ្លួនពុំមានស្លា កស្នាមអ្វីកត់សម្គាល់ឡើយ។រួ ចសន្និដ្ឋានថាកុមាររង គ្រោះ បានចាប់កាន់ខ្សែរភ្លើងម៉ូទ័រអណ្ ដូងទឹក បណ្ដាលឱ្យឆ្លងឆក់ស្លាប់។
ក្រោយការពិនិត្យ យើងបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនគ្រួសារធ្វើ បុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី