ការធ្វេសប្រហែល!ក្មេងប្រុសម្នាក់ឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធម្ម

ចែករំលែក៖

ខេត្តកំពងធំ៖  តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ឆ្លងចរន្តអគ្គិសនីមូទ័របូមទឹកអណ្ដូង បណ្ដាលឲ្យមនុស្សស្លាប់ក្មេងប្រុសម្នាក់ កាលពី វេលាម៉ោង17: 00នាទីថ្ងៃទី30 ខែមិថុនា ឆ្នាំ2019  នៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក​ ខេត្ត​កំពង់ធំ។
    សពឈ្មោះ ជុយ លាក់ ភេទប្រុស អាយុ7ឆ្នាំ ជន ជាតិខ្មែរ មុខរបរនៅ ក្នុងបន្ទុក នៅភូមិល្អក់ ឃុំកំពង់ ថ្ម ស្រុកសន្ទុកខេត្តកំពង់ធំ។
 តាមការរៀបរាប់ពីឈ្មោះ ស វិុត ភេទស្រី អាយុ47 ឆ្នាំ ត្រូវជាម្តាយរបស់កុមាររង​គ្រោះបានរៀបរាប់ថា៖ម៉ូទ័រ បូមទឹកនេះបានដាក់នៅនឹងអណ្ដូងជាប្រចាំ សម្រាប់បូមទឹកប្រើប្រាស់ នៅក្នុងគ្រួសារ នៅវេលាម៉ោ​ងកើតហេតុខាងលើ ខ្លួនក៏ បានប្រទះឃើញកូនប្រុសរបស់ខ្លួន ឈ្មោះ ជុយ លាក់ បានដេកដួលនៅក្បែរអណ្ដូងទឹកនោះ ឃើញដូច្នេះ ក៏ បានទៅពិនិត្យមើលឃើញស្ថានភាពកូនស្លេកស្លាំង ក៏បានស្រែកហៅអ្នកជិត ខាងឲ្យមកជួយពិនិត្យមើល ពេលនោះបាន ឈ្មោះ ដា ដួន ជាកូនប្រសារចូលទៅ លើកយកប្អូនចេញពីកន្លែង កើតហេតុ ដោយប្រុងប្រយ័ត្ន ហើយក៏បានយកកូនរបស់នាងខ្ញុំទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក សន្ទុកបារាយណ៍ តែទៅដល់ពេទ្យគ្រូពេទ្យបានប្រាប់ថា កូនខ្ញុំបានស្លាប់បាត់ទៅហើយ។
ទទួលព័ត៌មានខាងលើ កម្លាំងជំនាញស្រុក បានសហការជាមួយប៉ុស្តិ៍នគរ​បាលរដ្ឋបាល និងលោកមេភូមិ ចុះដល់ទីកន្លែងកើតហេតុដើម្បីពិនិត្យហេតុ និងសាកសព ក្រោយការពិនិត្យឃើញមាន នៅ លើបាតដៃខាងឆ្វេង ឃើញនៅលើចង្អុលដៃ និងមេដៃ មានស្លាកស្នាមរលាក ចរន្តភ្លើងអគ្គិសនី ក្រៅពីនេះនៅលើដងខ្លួនពុំមានស្លាកស្នាម​អ្វីកត់សម្គាល់ឡើយ។រួចសន្និដ្ឋានថាកុមាររង គ្រោះ បានចាប់កាន់ខ្សែរភ្លើងម៉ូទ័រអណ្ដូងទឹក បណ្ដាលឱ្យឆ្លងឆក់ស្លាប់។
ក្រោយការពិនិត្យ យើងបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនគ្រួសារធ្វើ បុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print