ជនជាតិ​ ញ៉ូហ្សេ​ឡែន ​​​គាំងបេះដូងស្លាប់​ក្នុងផ្ទះ​សំណាក់(​ជី​ង​ជី​ង)​នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ​ ៖​ ​ ជនជាតិ​ញ៉ូហ្សេ​ឡែន គាំងបេះដូងស្លាប់​ នៅផ្ទះ​សំណាក់​ជី​ង​ជី​ង​(​បន្ទប់​លេខ​៣០៦)​ ជាន់​ទី​០៣​ ផ្ទះ​លេខ​៨៦E0​ ផ្លូវ​លេខ​១៤៨​ ក្រុម​៣៦​ ភូមិ​៨​ សង្កាត់​ផ្សារ​កណ្ដាល​ទី​២​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៧​និង​២០​នាទី​ ។​

​អធិការ​នគរបាល​ខណ្ឌដូនពេញ​ លោក​ ទៀង​ ច័ន្ទ​សារ​ បាន​ឲ្យ​ដឹង​ថា​៖ ជន​រង​គ្រោះ​ឈ្មោះ​ PARTIDGE​ RODNEY​ ROBERT​ ជនជាតិ​ញ៉ូហ្សេ​លែ​ន​ (NEW​ ZEALAND)​ អាយុ​៦៩​ឆ្នាំ​ មុខរបរ​ ទេសចរ កាន់​លិខិតឆ្លងដែន​លេខ​ ក្រោយ​ពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ​ នឹង​ប៉ុស្តិ៍​បាន​ចុះ​ដល់​​ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ ការិយាល័យ​ បច្ចេកទេស​វិទ្យាសាស្ត្រ​ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ការិយាល័យ​អន្តោប្រវេសន៍​ និង​លោកគ្រូ​ពេទ្យ​កោសល​វិ​ច្ច័​យ​រាជធានី​ ដើម្បី​បង្កើត​គណៈកម្មការ​ ត្រួតពិនិត្យ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​សព​។​

​ជា​លទ្ធផល​តាម​ការ​ពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ ន​ង​ សុវណ្ណ​រ័​ត្ឋ​ និង​កា​រិ​ យា​ល័យ​ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់ថា៖​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​ (​អាច​បណ្ដា​លមក​ពី​ជំងឺលើសឈាម​)​។​

​សម្ភារៈ ​ជន​រង​គ្រោះ​រួម​មាន​ ៖​ លិខិតឆ្លងដែន​ចំនួន​០១​ក្បាល​ លិខិតឆ្លងដែន​សញ្ជាតិ​ញ្ញូ​ហ្សេ​ឡែន​ លេខ​,​ ទូរស័ព្ទ​ដៃ​សាំ​សុង​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​ និង​នា​ឡិកា​ដៃ​ចំនួន​០១​គ្រឿង​,​ កាត​ធនាគារ​ (ATM)​និង​កាត​ផ្សេងៗ​ ចំនួន​០៩​សន្លឹក​,​ កុំព្យូទ័រ​ (laptop)០២​គ្រឿង​,​ លុយ​ញូ​ហ្សេ​ឡែន​ ចំនួន​១៥០​ដុល្លារ​ និង​លុយ​ថៃ​ចំនួន​១២០​បាត​ -​និង​ប័ណ្ណបើកបរ​ចំនួន​០២​សន្លឹក​ បាន​ប្រគល់​អោយ​ ការិយាល័យ​អន្តោប្រវេសន៍​ដើម្បី​រក្សា​ទុក​។​

បន្ទាប់ពីពិនិត្យ​រួច​ខាង​ជំនាញ​បច្ចេកទេស​ បាន​ដឹក​សាកសព​នៅ​ពេទ្យ​រុ​ស្សី​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​៕

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print