រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ជេរ៉ូសាលឹម របស់ប៉ាឡេស្ទីនត្រូវអ៊ីស្រាអែលចាប់ខ្លួន

ចែករំលែក៖

ការចាប់ខ្លួនរដ្ឋមន្ត្រីទទួលបន្ទុកតំបន់ជេរ៉ូសាលឹម របស់ប៉ាឡេស្ទីនពីសំណាក់ប៉ូលិស អ៊ីស្រាអែល​បាន ធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង ខ្លាំងឡើង ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹង ក្រោយអាមេរិកប្រកាសទទួលស្គល់ជេរ៉ូសាលឹមជារដ្ឋធានីរបស់អ៊ីស្រាអែល​។

លោក រដ្ឋមន្ត្រី ប៉ាឡេស្ទីនទទួលបន្ទុក​តំបន់ ជេរ៉ូសាលឹម លោក​ Fadi Al Hadami កាលពីថ្ងៃទី​៣០ខែមិថុនា ត្រូវកម្លាំងប៉ូលិសអ៊ីស្រាអែលចាប់ខ្លួន ។អ្នកនាំពាក្យ ប៉ូលិសអ៊ីស្រាអែល លោក​ Micky Rosenfeld បាននិយាយ ទៅ កាន់សារព័ត៌មាន AFP ​ថា រដ្ឋមន្ត្រី Fadi Al Hadami ​ត្រូវប៉ូលិស អ៊ីស្រាអែល​ឃាត់ខ្លួន ដើម្បីសាកសួរ ស្តីពី​សកម្មភាព របស់លោកនៅតំបន់​ជេរ៉ូសាលឹម ។

សារព័ត៌មាន AFP ​បានផ្សាយថា​​ រដ្ឋមន្ត្រី Fadi Al Hadami​ ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះផ្ទាល់ខ្លួននៅតំបន់ភាគខាងកើជេរ៉ូសាលឹម ។ ការចាប់ខ្លួនលោក កើតឡើងក្រោយពេល ដែលលោកធ្វើដំណើរ ជាមួយ ប្រធានាធិបតី ឈីលី លោក​ Sebastian Pinera ​ទៅកាន់ព្រះវិហារមួយនៅខាងកើតជេរ៉ូសាលឹម កាលពីថ្ងៃទី​២៥ខែមិថុនា​។

ព្រះវិហារនោះ គឺជាទីសក្ការបូជារបស់ជនជាតិអ៊ីស្លាម ព្រះវិហារ របស់ជនជាតិជ្វីហ្វ Esplanade of Mosques ជាព្រះវិហារទី៣ របស់អ៊ីស្លាម ជាកន្លែងដ៏ពិសិដ្ឋបំផុតសម្រាប់ជនជាតិជ្វីហ្វ។ ផ្លូវចូលទៅកាន់ព្រះវិហារ នោះស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានអ៊ីស្រាអែល ។ប៉ុន្តែព្រះវិហារ ដែលជាសម្បត្តិវប្បធម៌​គ្រប់គ្រងដោយ​ ក្រុម​ Jerusalem Waqf ​អង្គការគ្រប់គ្រងទ្រព្យសម្បត្តិអ៊ីស្លាម។ការចាប់ខ្លួនខាងលើកើតឡើង ក្រោយពេលដែល​មានការប៉ះទង្កិចគ្នាយ៉ាងខ្លាំង រវាងបាតករនិងប៉ូលិសអ៊ីស្រាអែលនៅភាគខាងកើតជេរ៉ូសាលឹម ដែលជាទឹកដីប៉ាឡេស្ទីន ត្រូវអ៊ីស្រាអែលគ្រប់គ្រង​ នៅថ្ងៃទី​២៩ខែមិថុនា។ អ៊ីស្រាអែលចាត់ទុកតំបន់ជេរ៉ូសាលឹមទាំងមូលជាទីក្រុងរបស់ខ្លួនមិនអាច កាត់ផ្តាច់បានឡើយ ។ ចំណែកប៉ាឡេស្ទីនក៏ដូច្នោះដែរ ជេរ៉ូសាលឹមជាទីក្រុងរបស់ខ្លួន​៕ ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print