ខេត្តស្វាយរៀង៖សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យជនជាតិវៀតណាម២នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
បើតាមសមត្ថកិច្ចបានបង្ហើបអោយដឹងថាជនសង្ស័យទាំង២នាក់នោះ មានឈ្មោះ វិន ធីឡាង អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម ស្រុកកំណើតភូមិធីវ៉ា ឃុំមីថាន់ ទីរួមខេត្តឡុងសៀង ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះជូលភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត សមត្ថកិច្ចដកហូតវត្ថុតាង ម៉្សៅក្រាមពណ៌សថ្លា( ប្រភេទមេតំហ្វេតាមីន) ចំនួន២កញ្ចប់ (ធំ0១កញ្ចប់)ទម្ងន់ ២៧.២៣ក្រាម។
ប្រភពបន្តថាជនសង្ស័យទី២មានឈ្មោះ រត្ន័ ដែប អាយុ37ឆ្នាំ ជនជាតិវៀតណាម មុខរបរមេរ៉ូលិញកាសុីណូ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត និងវត្ថុតាងដែលដកហូតបានមាន ម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីនចំនួន២២កញ្ចប់ធំទម្ងន់ ៤៥១.៩២ក្រាម។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងធ្វើការសាកសួរចាត់ការបន្តតាមច្បាប់។ ដោយ៖សុថាន