សមត្ថកិច្ចឃាត់ខ្លួន​ស្ត្រី​សង្ស័យវៀតណាម២នាក់​ ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នៅ​ក្រុង​បាវិត

ចែករំលែក៖

ខេត្តស្វាយរៀង​៖​សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យជនជាតិវៀតណាម២នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​ប្រមាណ៨យប់​ ​ថ្ងៃទី៣០​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នៅ​ចំណុច​ផ្ទះ​ជួល​ ​ក្នុង​ភូមិ​បាវិត​កណ្តាល​ ​សង្កាត់​បាវិត​ ​ក្រុង​បាវិត​ ។
​បើតាមសមត្ថកិច្ចបានបង្ហើបអោយដឹងថាជនសង្ស័យ​ទាំង២នាក់​នោះ​ ​មាន​ឈ្មោះ​ ​វិន​ ​ធី​ឡាង​ អាយុ៥៦ឆ្នាំ ​ជនជាតិ​វៀតណាម​ ​ស្រុកកំណើត​ភូមិ​ធី​វ៉ា​ ​ឃុំ​មី​ថាន់​ ​ទី​រួម​ខេ​ត្ត​ឡុង​សៀង​ ​ប្រទេស​វៀតណាម​ ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​ជូ​លភូមិ​បាវិត​កណ្តាល​ ​សង្កាត់​បាវិត​ក្រុងបាវិត ​ សមត្ថកិច្ចដកហូតវត្ថុតាង ​ម៉្សៅ​ក្រាម​ពណ៌ស​ថ្លា​(​ ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​)​ ​ចំនួន២កញ្ចប់ ​(​ធំ0១កញ្ចប់)​ទម្ងន់​ ​២៧.២៣ក្រាម។

​ប្រភពបន្តថាជនសង្ស័យ​ទី២​មាន​ឈ្មោះ​ ​រត្ន័​ ​ដែប​ អាយុ37ឆ្នាំ​ ​ជនជាតិ​វៀតណាម​ ​មុខរបរ​មេ​រ៉ូ​លិញ​កា​សុី​ណូ​ ​រស់នៅ​ភូមិ​បាវិត​កណ្តាល​ ​សង្កាត់​បាវិត​ ​ក្រុង​បាវិត​ និង​វត្ថុតាងដែលដកហូតបានមាន ​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​ ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន២២កញ្ចប់ធំទម្ងន់ ​៤៥១.៩២ក្រាម។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង២នាក់​ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួន​ ​និង​ធ្វើការសាកសួរចាត់ការបន្តតាមច្បាប់។ ដោយ៖សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print