តណ្ហាកញ្ជ្រោលទាំងព្រលឹមអុរ ចូលចាប់នាងក្រមុំក្នុងបន្ទប់ទឹកប៉ុនប៉ងរំលោភនាងស្រែកវ៉ាស

ចែករំលែក៖

ខេត្តកំពត ៖ នគរបាល​ស្រុក​កំពង់ត្រាច​បាន ឃាត់ខ្លួនបុរស​ម្នាក់ កាលពីព្រឹកថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ ​ថ្ងៃ​ទី​២៩ ខែ ខែមិថុនា ឆ្នំា២០១៩ ដោយ​ជាប់ចោទពី​បទប៉ុ​ប៉ង​រំលោភ​សេពសន្ថវៈ តែមិនបានសម្រេចដោយសារនារីរងគ្រោះ ស្រែកឲ្យគេឯងជួយទាន់ ។
តាមការបញ្ជាក់ពីរសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ស្រុកឈូកបានឲ្យដឹងថាបុរសដែលជាប់​ចោទ​​ពី​បទប៉ុ​ប៉ង​រំលោភ​សេពសន្ថវៈ នេះឈ្មោះ ហង្ស មុន្នី​ឧត្តម ហៅ​ដា អាយុ​២៥​ឆ្នាំ រស់នៅ​ឃុំ​កំពង់ត្រាច​ខាងកើត ស្រុកកំពង់​ត្រាច។ ចំណែកនារីរងគ្រោះ អាយុ​១៦​ឆ្នាំ រស់នៅ ភូមិ ឃុំ ស្រុកកើតហេតុខាងលើ ។
ក្នុងពាក្យ​ពាក្យបណ្តឹងទៅ​សមត្ថកិច្ចរបស់នារីរងគ្រោះបានឲ្យដឹង​ថា មុនពេល​កើតហេតុគឺពេលព្រលឹមស្រាង​ខណៈ​នាង​ងើបពី​ដំណេក បាន​ដើរ​ចូល​បន្ទប់ទឹក​ក្នុងផ្ទះ​របស់នាងដើម្បីលប់មុខ ដុសធ្មេញ សម្អាតកាយ ។ គ្រានតែចូលដល់បន្ទប់ទឹកមិនទាន់ដាក់គន្លះទ្វារផង ​ស្រាប់តែ​ឈ្មោះ មុន្នី​ឧត្តម ហៅ​ដា ចូល​ទៅ​ពីក្រោយ​ហើយ​ចាប់​នាង​ផ្តួលលើឥដ្ឋប៉ុន​ប៉ង​រំលោភ​សេពសន្ថវៈតែម្តង។ពេល​ឃើញ​សកម្មភាព​ជនសង្ស័យ​ធ្វើ​មក​លើ​នាង​យ៉ាង​កំរោល​បែប​នេះ នាង​បាន​ប្រឹងរើរើបម្រះ​និង​ស្រែ​ឲ្យ​គេឯង​ជួយហើយភ្លាមៗនោះមានអ្នកជិតខាង និង​សមត្ថកិច្ច​មូលដ្ឋាន​ទៅ​ដល់ ធ្វើ​អន្តរាគមន៍ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តដូចនារីរងគ្រោះ រៀបរាប់ក្នុងពាក្យបណ្តឹងមែន ព្រោះស្រលាញ់នាងខ្លាំងពេកធ្វើឲ្យតណ្ហាពុះកញ្ជ្រោលទ្រាំលែង​បាន ក៏ប្រព្រឹត្តបែបនេះតែម្តងទៅ ។
ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យយ៉ាងនេះទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តចាត់ការតាមច្បាប់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print