ស្រវឹងស្រាវាយជីតាអាយុ៩០ របួសធ្ងន់និងទ្រព្យសម្បត្តិប្តឹងនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបាននគរបាលធ្វេីការឃាត់ខ្លួនបន្ទាប់ពីផឹកស្រាស្រវឹង ប្រើហឹង្សាវាយជីតារបស់ខ្លួនអាយុ៩០បែកមុខរងរបួសធ្ងន់ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

យុវជនដែលឃាត់ខ្លួនមានឈ្មោះ រស់ សេរីវិចិត្រសត្យា ហៅរាជ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅផ្ទះកើតហេតុ ធ្លាប់ជាប់ពន្ធនាគារព្រៃស២ឆ្នាំ បទប្លន់ ធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបគ្រឿងញៀនឱកាសខ្ញុំ ៦ខែ ។ ចំណែកជីតាមានឈ្មោះឈ្មោះ ងួន ឡាយ អាយុ៩០ឆ្នាំ រស់នៅផ្ទះកើតហេតុ មានស្រុកកំណើត ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ យុវជនខាងលេីមួយថ្ងៃៗមិនរកធ្វើ គិតតែពីដើរ ផឹកសុីប៉ោឡែ មកដល់ថ្ងៃមុនកើតហេតុ ជនសង្ស័យ នាំគ្នាផឹកសុីជាមួយអ្នកជិតខាង អស់ស្រាបៀជាង១កេស ស្រវឹងចូលផ្ទះ ស្រែកឡូឡា ជីតា ថាកុំមាត់ខ្មាស់គេ តែមិនស្តាប់ ទាត់ធាក់ របស់របរ ក្នុងផ្ទះ ក្រុមគ្រួសារ ឃាត់លែងស្តាប់ ប្រើហឹង្សា វាយលើមុខជីតា រងរបួសបែកមុខ ទ្រាំលែងបាន ប្តឹងប៉ូលិសឃាត់ខ្លួន ។

បច្ចុប្បន្នយុវជនខាងលេីត្រូវបានឃាត់ខ្លួន តាមបណ្តឹងក្រុមគ្រួសារ នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីតិវិធី ៕ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print