ខេត្តត្បូងឃ្មុំ៖ កាលពីវេលាម៉ោង១២និង៤៥ នាទីថ្ងៃទី១ ខែកក្ដដាឆ្នាំ២០១៩ នៅចំណុចផ្ទះខារ៉ាអូខេស្ថិត នៅភូមិត្រពាំងរាំងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់បានឃាត់ខ្លួន ជនសង្ស័យបាន៥នាក់ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកខុសច្បាប់នូវសារធាតុញៀន ។
នគរបាលអោយដឹងថា មុនដំបូងកម្លាំងបាន ស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យបាន៣នាក់ បន្ទាប់មកបានសាកសួរនិងបន្តតាមចាប់ខ្លួន ជនសង្ស័យ២ នាក់បន្ថែមទៀត និងចាប់យកវត្ថុតាងបានមួយ ចំនួន ។
នគរបាលបន្តថា ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាតរខ្លួនដំបូងមាន៖ ១.ឈ្មោះសាលី សុក្រី ភេទប្រុសអាយុ២៧ឆ្នាំជាតិខ្មែរឥស្លាម រស់ នៅភូមិពពេលឃុំពពេលស្រុកពញាក្រែក ខេត្តត្បូងឃ្មុ ,២.ឈ្មោះចំ ចំណានភេទប្រុសអាយុ ៣៣ឆ្នាំជាតិខ្មែររស់នៅភូមិ ឃុំកើតហេតុខាង លើ និង៣. ឈ្មោះស៊ឹម ផល្លី ភេទស្រីអាយុ ៣៣ ឆ្នាំជាតិខ្មែរ រស់នៅភូមិទន្លេបិទឃុំទន្លេ បិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដកហូតម្សៅក្រាមពណ៌ ស សង្ស័យជាថ្នាំញៀនចំនួន៦ កញ្ចប់ធំ០១ កញ្ចប់និងតូច៥ កញ្ចប់ ។
ចំពោះជនសង្ស័យ២នាក់ទៀតឈ្មោះ ១. ឈ្មោះចាន់ គឹមស្រេង ភេទប្រុសអាយុ៣២ ឆ្នាំជាតិខ្មែររស់នៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំ ,២.ឈ្មោះឈាន ស្រីអូន ភេទស្រីអាយុ ២៣ឆ្នាំជាតិខ្មែរនៅភូមិត្បូងវត្តឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
នគរបាលបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះឃាត់ខ្លួនកាលពីវេលាម៉ោង១៣និង១៣ នាទីថ្ងៃខែឆ្នាំដដែល នៅចំណុចមុខខារ៉ាអូខេម៉ាតស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំ ។ ក្នុងនោះកម្លាំងដកហូតម្សៅក្រាមពណ៌ សសង្ស័យជាថ្នាំញៀនចំនួន៧កញ្ចប់ និង ថ្នាំគ្រាប់ប្រភេទWY សង្ស័យថាជាថ្នាំញៀនចំនួន១០ គ្រាប់។
បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរ បាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូង ឃ្មុំចាត់ការតាមនីតិវិធី ៕ ដោយ៖ វណ្ណៈ