ប្លែក ណយ វ៉ាន់ណេត ប៉ះ នេន ទុំ ក្នុងបទ”កំលោះចាស់ប៉ះក្មេងស្ទាវ”

ចែករំលែក៖

ភ្នំពេញ៖ ប្លែកភ្នែកចម្លែកត្រចៀកក្រោយពីតារាចម្រៀងមនោសញ្ចេតនាលោក ណយ វ៉ាន់ណេត ស្រាប់តែបង្ហាញមុខក្នុងបទចម្រៀងចង្វាក់ប្រជាប្រិយមួយបទគឺបទ”កំលោះចាស់ប៉ះក្មេងស្ទាវ”។ មិនត្រឹមតែជាបទអមដោយការច្រៀងរ៉េបយ៉ាងពិរោះនោះទេគឺ តារាចម្រៀងល្បីឈ្មោះរូបនេះក៏បានចាប់ដៃគូច្រៀងរួមគ្នាជានឹងតារាចម្រៀង នេន ទុំផងដែរ។
​លោក ណយ វ៉ាន់ណេត ទើបនឹងបញ្ចេញស្នាដៃច្រៀងរួមគ្នាជាមួយនេន ទុំលើកដំបូងមិនបានប៉ុន្មានថ្ងៃផង បទចម្រៀងខាងលើទទួល​បាន​ការគាំទ្រ និងមាន​អ្នក​ចូលទស្សនា​ប្រមាណជាង២សែនដងរួចបាត់ទៅហើយ ដែលបង្ហាញពីសន្ទុះនៃការគាំទ្រខ្លាំង ។ នេន ទុំ​ ថា នេះគឺជាលើកដំបូងដែល​លោក​មាន​ឱកាស​ច្រៀងរួមគ្នា ជាមួយ​តារាចម្រៀង រៀបច្បង និងជាតារាចម្រៀង​ក្នុងដួងចិត្តលោកជាយូមកហើយ។ លោកថា ជាបទប្រជាប្រិយ​បែបសប្បាយ អមដោយការរ៉េប បានបង្ហាញពីភាពប្លែកថ្មីមួយសម្រាប់តារាចម្រៀងជើងចាស់ខាងលើ។ លោកថា បទនេះសម្រាប់បង្ហាញពីភាពកម្សាន្តសប្បាយ លេបខាងសម្តី ដែលទស្សនិកជនជាច្រើនចូលចិត្ត។
លោកថាជាការរួមគ្នាដែលទទួលបានការគាំទ្រច្រើនហើយលោករំពឹងថានឹងមានឱកាសច្រៀងស្តែងរួមគ្នាជាថ្មីនៅបទបន្ត។ លោកថាវាគឺជាបទចម្រៀងនិពន្ធថ្មី ក្រៅតែពីការច្រៀងរ៉េបបែបសប្បាយៗតាមផ្លូវឬទីសាធារណៈរបស់លោក ដែលមានឈ្មោះថា”កម្លាំងចិត្តនោះ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print