ជាលើកដំបូងអ៊ឺរ៉ុបមានប្រធានគណៈកម្មការ ដឹកនាំគឺជាស្ត្រី ក្រោយពេលដែលអឺរ៉ុបបានពិភាក្សាគ្នាយ៉ាងតឹងតែងរយៈពេល ៣ថ្ងៃកន្លងមក ។ មេដឹកនាំនៃបណ្តាប្រទេស នៅក្នុងសហគមន៍អឺរ៉ុបទាំង២៨ កាលពីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ បានពិភាក្សាគ្នាយ៉ាងតានតឹងបំផុត
បន្ទាប់ពីកិច្ចពិភាក្សាគ្នាយ៉ាងតឹងតែងរួចមក ទើបនៅទីបំផុត សហគមន៍នេះបានសម្រេចជ្រើសរើសរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង លោកស្រី Ursula von der Leyen ឲ្យធ្វើជាប្រធានអឺរ៉ុប នៅក្នុងអាណត្តិថ្មីនេះ។ លោកស្រីរដ្ឋមន្រ្ដីក្រសួងការពារជាតិអាល្លឺម៉ង់រួបនេះ នឹងក្លាយជាអ្នកដឹកស្រីដំបូង នៅអឺរ៉ុប។
ដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង លោកស្រី Ursula von der Leyen ត្រូវបានជ្រើសរើសធ្វើជាប្រធានគណៈកម្មការអឺរ៉ុប។ បើតាមកិច្ចព្រមព្រៀងនោះ នាយករដ្ឋមន្ត្រី ប៊ែលហ្ស៊ិច លោក Charles Michel នឹងកាន់តំណែងជាងប្រធានសហគមន៍អឺរ៉ុប។ រីឯរដ្ឋមន្ត្រីការបរទេសអេស្បាញ លោក Josep Borrell ជាអគ្គរដ្ឋទូតជាន់ខ្ពស់របស់អឺរ៉ុប ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស ។ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Christine Lagarde កាន់តំណែងជាអគ្គនាយកធនាគារអឺរ៉ុប ECB ។
ថ្លែងនៅក្នុងសន្និសីទកាសែត ក្រោយកិច្ចប្រជុំរយៈពេល៣ថ្ងៃនោះ អតីតប្រធានគណៈកម្មការអឺរ៉ុប លោក Donald Tusk បានអបអរសាទរដល់ការសម្រេចខាងលើនេះ។ លោកបានចាត់ទុកថា នេះក៏ជារឿងមួយដ៏ប្រសើរបំផុត ដែលអឺរ៉ុបមានស្ត្រីពីររូបកាន់តំណែងយ៉ាងសំខាន់ នៅក្នុងសហគមន៍អឺរ៉ុប។ លោកTusk បន្តទៀតថា មេដឹកនាំអឺរ៉ុបថ្មី នឹងមិនផ្លាស់ប្តូរគោលជំហរ ឬយោគយល់ ចំពោះកិច្ចព្រមព្រៀង ស្តីពីការចាកចេញរបស់អង់គ្លេស នោះឡើយ។
ជាមួយគ្នានេះដែរ បណ្តាមេដឹកនាំសំខាន់ៗរបស់សហគមន៍អឺរ៉ុប បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងដល់ការសម្រេចទាំងនោះ ។ ស្របគ្នានេះ លោកប្រធានាធិបតីបារាំង និងលោកស្រីអធិការបតីអាល្លឺម៉ង់ បានចាត់ទុកថា ការសម្រេចខាងលើ គឺជាការព្រមព្រៀងគ្នា និងជាការចាប់ផ្តើមដ៏ល្អបំផុត សម្រាប់សហគមន៍អឺរ៉ុបទាំងមូល។ ប៉ុន្ដែរាល់ការសម្រេចនូវគោលនយោបាយដ៏សំខាន់ៗ នៅក្នុងអឺរ៉ុបនោះ ចាំបាច់ត្រូវតែទទួលបាននូវការគាំទ្រយ៉ាងតិចបំផុត ចំនួន២១សំឡេង នៅក្នុងចំណោម២៨ ជាសមាជិកអឺរ៉ុប ៕