(វិភាគ) ៖ កូរ៉េខាងជើងបង្ហាញពីសកម្មភាពវិជ្ជមាន ឆ្ពោះទៅរកការរំសាយអាវុធបរមាណូ ជាថ្នូរដោះដូរលុបទណ្ឌកម្ម

ចែករំលែក៖

សារព័ត៌មានកូរ៉េខាងត្បូង Yonhap ​កាលពីថ្ងៃទី​២ ខែកក្កដា បានផ្សាយថា កូរ៉េខាងជើងបានចេញកាក់ប្រាក់ថ្មី​ដែលមានអក្សរ ​ពាក់ព័ន្ធនិងគោលបំណងរំសាយអាវុធបរមាណូ​​របស់ប្រទេសនេះ ។ ទាំងនោះគឺជាការប្តេជ្ញារបស់កូរ៉េខាងជើង ដើម្បីបញ្ចប់វិវាទ ។

លោក​ Lee Sang Hyun ​សមាជិកក្រុមប្រឹក្សាសន្តិភាព និងសហប្រតិបត្តិការណ៍ជាមួយកូរ៉េខាងជើង​បានឲ្យដឹងថា លោកទទួលបានកាក់ប្រាក់ អនុស្សាវរីយ៍ ពីធនាគារជាតិ​កូរ៉េខាងជើង​។ កាក់ប្រាក់ដែល លោក លី ទទួលបាន មានអក្សរថា​«រំសាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ» និង»ការពារសន្តិភាព​​និងសន្តិសុខពិភព លោក»។នៅចំណុចកណ្តាលមានរូបបាតដៃចំនួន៣កាន់គ្រាប់បែកបរមាណូ​យ៉ាងជាប់។

កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងមក ​ប្រធានាធិបតីអាមេរិក ដូណាលត្រាំ និង មេដឹកនាំកូរ៉េខាងជើង គីម ជុងអុន​បានជួបគ្នា នៅតំបន់ព្រំដែនគ្មានយោធា​ DMZ ។នៅពេលនោះប្រធានាធិបតីដូណាលត្រាំ បាន ឈាន​ជើងចូលទឹកដីកូរ៉េខាងជើង បាន​២០ជំហាន​។ នៅក្នុងជំនួបរយៈពេលជាង​១ម៉ោង មេដឹកនាំទាំងពីរបានសម្រេច​បន្តពិភាក្សាស្តីពិ កម្មវិធីបរមាណូ ដើម្បីឈានដល់ការរំសាយទាំងស្រុង ។

មេដឹកនាំ គីម ជុងអ៊ុន គឺជាមេដឹកនាំ ជំនន់ទី​៣​ របស់កូរ៉េខាងជើង បន្ទាប់ពី គីម អ៊ីល ស៊ុង គីម ជុងអ៊ីល ដែលជាជីតា និងឪពុក។ មកដល់ជំនន់ គីមជុង អ៊ុន​ ជាមនុស្សធ្លាប់ទៅសិក្សា ក្នុងប្រទេសសេរី តំបន់អឺរ៉ុប ដែលមានសេដ្ឋកិច្ចរីកចំរើន ។ ទាំងនោះហើយលោកចង់អភិវឌ្ឍន៍សេដ្ឋកិច្ច កូរ៉េខាងជើង ឲ្យកាន់តែល្អ ជា​ជាងផលិតសព្វាវុធ​។

កន្លងក លោកគីមជុងអ៊ុនធ្លាប់បានលើកឡើងថា ដល់ពេលពលរដ្ឋកូរ៉េខាងជើង រួចផុតពី សង្គ្រាម អូសបន្លាយរយៈជិត៧០កន្លងមក ដល់ពេលពលរដ្ឋត្រូវរស់នៅដោយមានក្តីសុខ និង​មានសេដ្ឋកិច្ចរីកចំរើន ។ លោកគីម ជុងអ៊ុន ធ្លាប់មានលើកឡើង នៅមុនពេលជួបពិភាក្សាជាមួយលោកត្រាំ កាលពីចុងខែកុម្ភៈនៅទីក្រុងហាណូយប្រទេសវៀតណាមថា«បើលោកមិនចង់រំសាយបរមាណូនោះទេ លោកមិនមកទីនេះឡើយ» ។ លោកគីមជុងអ៊ុនធ្លាប់បានលើកឡើងទៀតថា លោកមិនចង់ឲ្យកូនចៅជំនន់ក្រោយរបស់លោកត្រូវ បន្ត អម្រែកបរមាណូ យ៉ាងធ្ងន់ ទៀតឡើយ​ ។

តើអាមេរិកនិងកូរ៉េខាងជើងអាចក្លាយជា មិត្តដ៏ជិតស្និទ្ធនិងគ្នាដែរឬទេ​ក្រោយជំនួបលើកទី​៣ ? ផ្អែកលើ​ផលប្រយោជន៍នយោបាយ ទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក អាចមាន ភាពល្អប្រសើរនឹងគ្នា ប៉ុន្តែបើយកប្រវត្តិសាស្ត្រ និងភូមិសាស្ត្រមកនិយាយ ប្រទេសទាំងពីរទំនងជា មិនអាចក្លាយជាមិត្តនឹងគ្នាឡើយ។ ដ្បិតបច្ចុប្បន្ន កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ហើយថែមទាំង មានចិនជាខ្នងបង្អែកទៀត។ សហរដ្ឋអាមេរិក ធ្លាប់បានអះអាងថាខ្លួននឹងមិនបន្ធូរបន្ថយការដាក់ ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងនោះទេ រហូតទាល់តែរបបដឹកនាំលោក គីម ជុងអ៊ុន លុបបំបាត់ចោល អាវុធនុយក្លេអ៊ែរជាមុនសិន ពោលគឺមិនអាចបណ្ដោយឱ្យកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ និងសេដ្ឋកិច្ចរឹងមាំព្រមគ្នានោះទេ។

ចំណែកឯ កូរ៉េខាងជើង ក៏ដឹងខ្លួនយ៉ាងច្បាស់ផងដែរថា ទាល់តែមានអាវុធនុយក្លេអ៊ែរ ទើបមាន សុវត្ថិភាព ព្រមទាំងមានទឹកមាត់ប្រៃនិយាយជាមួយសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត ទីក្រុងព្យុងយ៉ាងមិនអាចទុកចិត្តលោក ដូណាល់ ត្រាំ ១០០ភាគរយនោះទេ ខណៈកងទ័ពអាមេរិក រាប់ម៉ឺននាក់កំពុងឈរជើងនៅកូរ៉េខាងត្បូង និងជប៉ុន។

និយាយឱ្យងាយស្ដាប់សហរដ្ឋអាមេរិក ទំនងជាមិនអាចដកទ័ពចេញពីកូរ៉េខាងត្បូង និងជប៉ុនឡើយ ពីព្រោះវត្តមានកងទ័ពទាំងនេះគឺក៏ទុកសម្រាប់ឃ្លាំមើលទាំងចិន និងរុស្ស៊ីផងដែរ រីឯកូរ៉េខាងជើងវិញ នៅតែត្រូវរក្សាទុកអាវុធនុយក្លេអ៊ែរដូចគ្នា ដើម្បីការពារខ្លួន។

នៅក្នុងជំនួបលើកទី​៣ នៅព្រំដែន កូរ៉េទាំងពីរ  រវាងលោកត្រាំនិងគីម ជុងអ៊ុន ដោយនៅទីនោះ លោកត្រាំបានឈានជើងចូលក្នុងទឹកដី កូរ៉េខាងជើងជាលើកដំបូង ។​ជំនួបនេះត្រូវបានបណ្ដាប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះរួមទាំង កូរ៉េខាងជើង ចាត់ទុកថាជាជំនួបប្រវត្តិសាស្ត្រ ខណៈក្រុមអ្នកជំនាញខ្លះរំពឹងថាលោក គីម នឹង ឆ្លើយតបទៅវិញជាវិជ្ជមាន តាមរយៈការពិចារណាលើការអញ្ជើញមកកាន់សហរដ្ឋអាមេរិក របស់ លោក ត្រាំ។

តាមការពិតទៅជំនួបរវាងត្រាំ-គីម កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ដើម្បពិភាក្សាការងារជាមួយលោក គីម មុននឹងត្រូវលោក ត្រាំ នៅកិច្ចប្រជុំ G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុ​ន។ ម្យ៉ាងវិញទៀត ទោះបីជាមិនមានការបញ្ជាក់ថា ជំនួបនេះមានជាប់ពាក់ព័ន្ធនឹងជំនួបត្រាំ-គីមក៏ដោយ ប៉ុន្តែជារឿយៗ លោក ត្រាំ តែងតែអំពាវនាវឱ្យចិនជួយដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង ហើយគេក៏ដឹងដែរ ថាបើគ្មានចិន ក៏គ្មានជំនួបណាមួយអាចកើតឡើងដែរ។

ដូច្នេះហើយ មជ្ឈដ្ឋានមួយចំនួនយល់ថា ចិននឹងព្យាយាមបញ្ចុះបញ្ចូលឱ្យលោក គីម ជុងអ៊ុន ជួបចរចាជាមួយលោក ដូណាល់ ត្រាំជាថ្មី ឬក៏ទទួលយកការអញ្ជើញមកទស្សនកិច្ចនៅអាមេរិក តែម្ដង ជាថ្នូរនឹងការបន្ធូរបន្ថយសង្រ្គាមពាណិជ្ជកម្ម។ ជាក់ស្ដែង ជុំវិញបញ្ហានេះ បើតាមអ្នកជំនាញ នយាបាយកូរ៉េ ដូចជាលោក Steven Borowiec លោក ដូណាល់ ត្រាំ អាចនឹងរិះរកមធ្យោបាយ បញ្ចុះបញ្ចូលឱ្យលោក គីម បំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក ដើម្បីទាក់ទាញ

ប្រជាប្រិយភាព មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ ក៏ដូចជាបង្ហាញប្រជាជនអាមេរិក ថាលោកគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើឱ្យសត្រូវដូចជាកូរ៉េខាងជើង មកក្លាយជាមិត្តរបស់ សហរដ្ឋ អាមេរិក ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print