ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវ និងប្រទេសវៀតណាម លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ ៖
តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី32 - 340C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី3 – 5m/s នឹងអាចមានភ្លៀង ផ្គរ នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិសាត់ ព្រៃវែង បាត់ដំបង និងខេត្តស្វាយរៀង។
តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអ ប្បបរមាពី22 – 240C និងអតិបរមាពី32 – 340C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី 3 – 5m/s នឹងអាចមានភ្លៀង ផ្គរ នៅផ្នែកខ្លះ នៃខេត្ត ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ស្ទឹងត្រែង រតនគិរី ព្រះវិហារ និងខេត្តមណ្ឌលគីរី ។
តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី21- 230C និងអតិបរមាពី30 – 320C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី3 – 6m/s នឹងអាចមានភ្លៀង ផ្គរ រន្ទះ ជាមួយនិងខ្យល់កន្រ្តាក់នៅផ្នែកខ្លះនៃខេត្តកែបកំពត កោះកុង និងខេត្តព្រះសីហនុ រលកសមុទ្រអាចមានកំពស់ពី0.50m – 1.00m។
នេះជាការព្យាករអាកាសធាតុសម្រាប់ថ្ងៃទី៤-៦ ខែកក្កដា ឆ្នាំ២០១៩ ៕