លោក ឌី រ័ត្នខេមរុណ និងមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ ក្លិបកម្សាន្តយីហោ “Rainភ្លិប “ដើម្បីបង្ការការចរាចរប្រើប្រាស់គ្រឿងញៀន ក្រុមបងតូចបងធំ និងបទល្មើសផ្សេងៗ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីបង្ការការចរាចរប្រើប្រាស់គ្រឿងញៀន ក្រុមបងតូចបងធំ និងបទល្មើសផ្សេងៗ រួមទាំងពិនិត្យមើលពីប្រព័ន្ធសុវត្តិភាព ដូចជាទ្វារហានីភ័យ បំពង់ ពន្លត់អគ្គីភ័យ, បញ្ហាអនាម័យបរិស្ថានផ្សេងៗ នាល្ងាចថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែក្កដា ឆ្នាំ២០១៩ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងណែនាំអាជីវកម្មក្លិបកម្សាន្តមួយកន្លែងយីហោ “Rain កិលឹប” ដែលមានទីតាំងនៅតាមដងផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ ។

ក្នុងការចុះពិនិត្យខាងលើនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានលើកឡើងថា ដើម្បីឲ្យក្លិបនីមួយៗមានសុវត្ថិភាព និងចូលរួមកាត់បន្ថយការបង្កហិង្សាបងធំបងតូច ពិសេសការចរាចរគ្រឿង ញៀនជាដើ ម លោកនិងចុះនិត្យអោយបានញឹកញាប់ក្នុងការចុះរដ្ឋបាលដោយបើកចំហរ ហើយនេះក៏មិន មែនជាលើកទីមួយដែរ គឺលោក ពេជ្រ កែវមុនី  អភិបាលខណ្ឌមានជ័យក៏ តែងតែដឹកនាំកម្លាំងចម្រុះខណ្ឌចុះជាញឹកញាប់ តាមទីតាំងកម្សាន្ត នានាក្នុងមូលដ្ឋាន សូមកុំព្រួយបារម្ភអី គឺសុំតែម្យ៉ាងគត់ សូមកុំប្រើគ្រឿងញៀន បើកម្លាំងសមត្ថកិច្ចឆែកឃើញ ត្រូវតែមានទោសតាមច្បាប់ជាធរមាន ក្លឹបក៏ប្រឈមនឹងការបិទអាជីវកម្មផងដែរ។

ក្រោយពីបានត្រួតពិនិត្យ ទីតាំងក្លឹបកម្សាន្តខាងលើពិតជាមានអាជ្ញាប័ណ្ណទេសចរណ៍ ដោយរដ្ឋបាលរាជ ធានីភ្នំពេញ មានច្រកសុវត្ថិភាពចំនួន២ប៉ុណ្ណោះ, មានបំពង់ពន្លត់អគ្គីភ័យ ៦ធុងធំនិង២០ធុងតូច, មានអំពូលភ្លើងអូតូចំនួនពីរប៉ុណ្ណោះ, មានកាមេរ៉ាសុវត្ថិភាពចំនួន១០គ្រឿង, មានសន្តិសុខយាមក្នុងក្លឹបចំនួន១១នាក់ ។

អាជ្ញាធរ បានណែនាំទី១.ត្រូវបន្តសុពលភាព ជាមួយមន្ទីរទេសចរណ៍ឱ្យបានទៀងទាត់។ ទី២. ត្រូវរៀបចំច្រកទ្វារសុវត្ថិភាពបន្ថែមចំនួន២ទៀត។ ទី៣.ត្រូវត្រួតពិនិត្យបំពងពន្លត់អគ្គីភ័យជាប្រចាំ។ ទី៤.ត្រូវរៀបចំអំពូលភ្លើងអូតូចំនួន១០គ្រឿងបន្ថែមទៀត ។ ទី៥.ត្រូវតែពិនិត្យកាមេរ៉ាសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងមានដំណើរការបានល្អ ។ ទី៦.ត្រូវប្រជុំណែនាំសន្តិសុខឲ្យយល់ច្បាស់អំពីការត្រួតពិនិត្យការកម្សាន្តរបស់ភ្ញៀវឲ្យបានល្អ ។

ទី៧.ត្រូវត្រួតពិនិត្យប្រព័ន្ធសំឡេងជាទៀងទាត់ ចៀសវាងការរំខានដល់ប្រជាពលរដ្ឋ។ ទី៨.ត្រូវរៀបចំបរិស្ថានអនាម័យនៅក្នុងមូលដ្ឋានអាជីវកម្មឲ្យបានល្អ និងទុកដាក់សំរាមឲ្យបានល្អ។ ទី៩. ត្រូវសហការរាយការណ៍ជូនសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងការប្រើប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀន នៅក្នុងទីតាំងអាជីវកម្ម ម្ចាស់អាជីវកម្មត្រូវចុះកិច្ចសន្យាសហការនិងធានាអះអាងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថាកន្លងមក ចំពោះក្លិបកម្សាន្ត “រ៉េន(Rain)” លោក ពេជ្រ កែវមុនី អភិបាលខណ្ឌនជ័យ ក៏បានចុះទៅពិនិត្យជាក់ស្តែង ឃើញថា ក្លឹបពិតជាមានការរំខាន និងគ្មានសុវតិ្ថភាពនោះទេដោយបានធ្វើការណែនាំ ដល់ថៅកែក្លឹបឲ្យកែសម្រួ លឡើងវិញបន្ទាន់ ដោយតម្រូវឲ្យម្ចាស់ទីតាំងក្លឹបនេះ កែសម្រួលច្រកសុវតិ្ថភាពឲ្យបានចំនួនពីរទ្វារ និងដាក់អំពូលភ្លើងអូតូ។ លោកថា ធ្វើបែបនេះ គឺចៀងវាងបើមានបញ្ហាអគ្គិភ័យកើតឡើង គឺមានទ្វារសុវតិ្ថភាពសម្រាប់ ចេញ និងអំពូលភ្លើងអូតូជួយបំភ្លឺផងដែរ ។

បច្ចប្បន្ន ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត រ៉េន (Rain) ឈ្មោះ សុង ម៉េងហ៊ួរ មានទីលំនៅ ក្នុងសង្កាត់ទួលសង្កែ  ខណ្ឌឬស្សីកែវបានអាន និងស្ដាប់យល់យ៉ាងច្បាស់ អំពីខ្លឹមសារដែលបានចែងទាំងស្រុងនិងយល់ព្រមអនុវត្ត ដោយស្ម័គ្រចិត្ត តាមខ្លឹមសារនេះ ដោយគ្មានការបង្ខិតបង្ខំ និងសូមផ្តិតមេដៃបញ្ជាក់ពីការសហការ និងធានាអះអាងខាងលើ ទុកជាការយល់ព្រមតាមច្បាប់ ៕ ដោយ ៖ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print