នាយទាហានជាន់ខ្ពស់៣រូប ទទួលព្រះរាជក្រិត្យតែងតាំងដំឡេីងឋានន្តរស័ក្តិ និងមុខដំណែងថ្មី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ងការពារជាតិ បានកោតសរសេីរ ចំពោះនាយទាហានទាំងបីរូបត្រូវទទួលការដំឡេីងឋានន្តរស័ក្តិ តែងតាំង មុខដំណែងថ្មីពីររូបថ្នាក់រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងនោះស្រ្តីមួយរូបជា អគ្គនាយករង តាមសំណេីររបស់ប្រមុខរាជរដ្ឋាភិបាល ព្រះម ហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រហស្ថលេីព្រះ រាជក្រិត្យតែងតាំងឥស្សរជនទាំងបីរូប ដែលមានគុណបំណាច់ចំពោះមាតុភូមិ។

ទីមួយនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ទីពីរ នាយឧត្តមសេ នីយ៍ យន្ត មីន ជារដ្ឋលេខាធិការក្រសួងការពារ ជាតិ និងទីបីលោកស្រីឧត្តមសេនីយ៍ឯក អ៊ុក ដារា ជាអគ្គនាយ ករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។ពិធីនេះប្រព្រឹត្តទៅ កាលពីថ្ងៃ ពុធ ២ កេីត ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ៣ ខែ កក្តដា ឆ្នាំ ២០១៩ នាសាលប្រជំុក្រសួងការពារជាតិ ក្នងកិច្ចប្រជុំ បូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី ២ឆ្នាំ ២០១៩ ។

ឧត្តមសេនីយ៍ឯក ចាន់ សារាង អគ្គលេខាធិការរង នៃអគ្គលេ ខាធិការដ្ឋាន ក្រសួងការពារជាតិ និងជានាយក នាយក ដ្ឋានសរុបអានរបាយការណ៍ បូកសរុបការងារឆមាសទី១ និងទិស ដៅអនុវត្តបន្តឆមាសទី ២ឆ្នាំ ២០១៩ ។ កងយោធពលខេមរភូ មិន្ទ(ខ.ភ.ម)បានប្រមូលផ្តុំបន្តអនុវត្តន៍ភាកិច្ចតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី ៤ របស់រាជរដ្ឋាភិបាល ផែនការកែទម្រង់(ខ.ភ.ម)រយៈ ពេល៥ឆ្នាំនិងកម្មវិធីការងារ ដោយសម្រេចបានសមិទ្ធ ផលការងារធំៗជាច្រេីន។

បន្តកសាងពង្រឹងប្រៀបការពារជាតិលេីគ្រប់វិស័យ ការពារអធិ បតីបូរណភាពទឺកដី សុខសន្តិភាព ជូនសង្គមជាតិព្រមទាំង ចូលរួមទប់ស្កាត់សកម្មភាពបទល្មេីសគ្រប់ប្រភេទ នៅតាមតំប ន់ព្រំដែននិងសកម្មភាពឆ្លងដែនខុសច្បាប់ ទៅវិញ ទៅមក ។

បន្តចូលរួមពង្រឹងសន្តិសុខ សុវត្ថិភាព របៀបរៀបរយនិងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែក កសាងភូមិ-ឃំុមានសុវត្ថិ ភាព និងធ្វេីការតាមដាន ប្រមែប្រមូលពត៌មានដែលបំរេីឱយការងារគ្រប់គ្រង សភាពការណ៍សន្តិសុខ ដេីម្បីបង្ការ ទប់ស្កាត់និងបង្ក្រាបឱយបានទាន់ពេលវេលា នូវរាល់បទល្មេីស ភាពអា ណាធិបតេយ្យផ្សេងៗ ព្រមទាំងគោរពនិងអនុវត្តបទបព្ជាាបង្ក្រា ប ការបំផ្លិចបំផ្លាញធនធានធម្មជាតិ គ្រប់ប្រភេទនិងសកម្ម​ភាពគេចពន្ធ រួមចំណែកកៀរគរបង្កេីនប្រភពចំណូលថវិកា ជាតិ ។

បន្តអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ផ្សព្វ​ផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុទ្ធនិងសភាពការណ៍ថ្មីៗ ពិសេសពង្រឹង​ការ គ្រប់គ្រងដឹកនាំបព្ជាានិងការអនុវត្តច្បាប់ លក្ខន្តិកៈទូទៅចំពោះ (ខ.ភ.ម) រួមទាំងអភិក្រមទាំង៥ ចំណុចរបស់ប្រមុខរាជរដ្ឋា ភិបាល ឆ្លុះកព្ចាក់ ងូតទឹត ដុសក្អែល ព្យាបាល និងវះកាត់និងបាវចនាពីរទៀត : កែទម្រង់ខាង ក្នុង បង្កេីនមិត្តខាងក្រៅក្នុង ស្មារតីឯករាជ្យ ដេីម្បីប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពការងារលេីគ្រប់វិស័យ ព្រមទាំងអនុសាសន៍ ១០ចំណុច

១-ការពារអធិប តេយ្យជាតិ

២-រក្សាសន្តិភាព ស្ថិរភាពនយោបាយ

៣-ប្រឆាំភេរ វកម្ម គ្រប់ទម្រង់ និងបដិវត្តពណ៌

៤-ជួយប្រជាពលរដ្ឋជួបការលំបាក

៥-ការពារថែរក្សាព្រៃឈេី

៦.គាំទ្រការប្រមូលថវិកា ជាតិ

៧-ពង្រឹងវិន័យកងទ័ព បង្កេីនសមត្ថភាពគ្រប់ផ្នែក

៨-ថែទាំអា វុធ គ្រប់ប្រភេទឱយបានល្អ

៩-យកចិត្តទុក ដាក់ដល់ជីវភាពកងទ័ព ពិសេសតំបន់ដាច់ស្រយាល

១០-ដេីរតួនាទីជាអ្នកការ ទូតក្នុងការទំនាក់ទំនងជាមួយ ប្រទេសជិតខាងនិងអន្តរជាតិ ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print