ក្នុងពេលដែលមានភាពតានតឹង ក្នុងតំបន់ជម្ឈិមបូព៌ា អ៊ីស្រាអែលប្រកាសថា បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមធ្វើសង្គ្រាមវាយប្រហារអ៊ីរ៉ង់ជាមួយអាមេរិក ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោកYisrael Katz បានបញ្ជាក់ថា ប្រសិនបើអ៊ីរ៉ង់ ឆ្លងចូលបន្ទាត់ក្រហមនោះនិងមានសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើង ។នៅពេលនេះអ៊ីស្រាអែលបានត្រៀមលក្ខណរួចរាល់ សម្រាប់វាយប្រហារ ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានប្រកាសថា នឹងប្រើគ្រប់វិធីសាស្ត្រដើម្បីរារាំង ទីក្រុងតេអ៊ីរ៉ង់មានអាវុធបរមាណូ ក្នុងនោះមានទាំងការប្រើប្រាស់កម្លាំងយោធាក្តី។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ បានប្រកាសថាបានចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមលើកពីចំនួន៣០០គីឡូក្រាម។ ចំណុចនោះត្រូវបាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាងហ៊ូ ចាត់ទុកថាជាជំហាន ឆ្ពោះទៅរកការផលិតអាវុធបរមាណូ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល បានប្រកាសថា ការបង្កើនចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម មានន័យថាអ៊ីរ៉ង់ត្រៀមលក្ខណផលិតអាវុធបរមាណូ និងត្រៀមធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ។ អ៊ីស្រាអែល មិនអនុញ្ញាតិឲ្យរឿងនោះកើតឡើងនោះឡើយ ហើយអ៊ីស្រាអែល អាចនឹងប្រើប្រាស់កម្លាំងយោធាដើម្បីរារាំង។
ទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយ អ៊ីស្រាអែលបានចោទប្រកាន់អ៊ីរ៉ង់ ថាបានគាំទ្រក្រុមភេរវកម្ម អ៊ីស្លាម ហេប៊ូឡាស និងហាម៉ាសដើម្បីវាយប្រហារទៅលើអ៊ីស្រាអែល។ ចំណែកអ៊ីរ៉ង់វិញ បានចោទប្រកាន់អ៊ីស្រាអែលថាបានប្រើប្រាស់កម្លាំងយោធាឈា្លនពានតំបន់មជ្ឈិមបូព៌ា ពង្រីកទឹកដី របស់ខ្លួន៕