ក្រុមហ៊ុន Boeing ចំណាយប្រាក់​១០០លានដុល្លារ ប្រគល់ជូនដល់គ្រួសារជនរងគ្រោះ

ចែករំលែក៖

ដើម្បីសម្រួល និងទទួលខុសត្រូវចំពោះគ្រួសាជនរងគ្រោះដោយគ្រោះថ្នាក់ធ្លាក់យន្តហោះប្រភេទ Boeing 737MAX ​ក្រុមហ៊ុនផលិតយន្តហោះ​​ប៊ូអ៊ីង បានសម្រេចចំណាយថវិកាចំនួន​១០០លានដុល្លារអាមេរិក ដើម្បី សងសំណងដល់គ្រួសារជនរងគ្រោះទាំង៣៤៦នាក់ ដែលបានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់ យន្ត ហោះ​ Boeing 737MAX ​ចំនួនពីរលើកផ្សេងគ្នា នៅក្នុងប្រទេស អេធ្យូពី កាលពីអំឡុងឆ្នាំ​២០១៩ និងការធ្លាក់យន្ដហោះ Lion Air ​របស់ឥណ្ឌូនេស៊ី នៅក្នុងឆ្នាំ​២០១៨ ។

នៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមហ៊ុន​ប៊ូអ៊ីង (Boeing) បានបញ្ជាក់ថា ទឹកប្រាក់ចំនួន​១០០លានដុល្លារអាមេរិក នេះ នឹងត្រូវចំណាយជួយដល់គ្រួសារជនរងគ្រោះ និងផ្តល់សំណង រហូតដល់ដំណាច់ ឆ្នាំ​២០១៩នេះ។

លោក​ Dennis Muilenburg ​អគ្គនាយកក្រុមហ៊ុន ​Boeing ​បានលើកឡើង នៅក្នុងពិធីប្រកាស​នោះថា ចំនួនទឹកប្រាក់ ត្រូវសងដល់គ្រួសារជនរងគ្រោះ កាលពីថ្ងៃទី​៣ ខែកក្កដា នេះ «យើងខ្ញុំពិត​ជាសោកស្តាយចំពោះការស្លាប់ ដោយគ្រោះថ្នាក់ទាំងពីរលើកខាងលើនេះខ្លាំងណាស់។  ដូច្នេះ សាចញាតិ​ និងក្រុមគ្រួសារជនរងគ្រោះ​ សូមមេត្តា អធ្យាស្រ័យ​ និងយោគយល់ដល់យើងខ្ញុំផង​»។

សារព័ត៌មាន​ Bloomberg ​បានផ្សាយថា នេះជាការប្រឈមមុខយ៉ាងធំបំផុតរបស់ក្រុមហ៊ុនប៊ូអ៊ីង ​ក្នុងរយៈពេល​១០៣ឆ្នាំកន្លងមក​។  រហូតមកទល់ពេលនេះ ក្រុមហ៊ុនទទួលបានពាក្យបណ្តឹង ពីសាច់ញាតិ រហូតដល់ទៅជាង​៨០ហើយ ក៏ដូចជា បណ្តាក្រុមហ៊ុនអាកាសចរណ៍នានា ដោយសារតែការខាតបង់ ក្រោយផ្អាកជើងហោះ ហើរប្រភេទយន្តហោះខាងលើ​។ បើតាមការវាយតម្លៃ ​ក្រុមហ៊ុន​​ប៊ូអ៊ីងនឹងត្រូវខាតបង់យ៉ាងតិច​១ពាន់លានដុល្លារ ក្នុងការដោះស្រាយនូវពាក្យបណ្តឹងទាំងនោះ​ ៕

...

Families of passengers of Lion Air flight JT610 stand as they look at the belongings of the passengers at Tanjung Priok port in Jakarta, Indonesia, October 31, 2018. REUTERS/Beawiharta TPX IMAGES OF THE DAY

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print