សមត្ថកិច្ចបង្ក្រាបទីតាំងកែច្នៃដំឡើងរថយន្តគ្មានច្បាប់ចង្កូតស្ដាំគ្មានពន្ធ នៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្កតកណ្តាល៖នៅថ្ងៃទី៥ ខែកក្កដា នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បង្ហាញរបាយការណ៍ ផ្លូវការ ដោយបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា វេលាម៉ោង១០៖៣០នាទី ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានបន្តសហការជាមួយកម្លាំងសាខាគយនិងរដ្ឋាករខេត្ដកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ដោយមានការចូលរួមសម្របសម្រួលនីតិវិធី ជាមួយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចុះមកដល់ទីតាំងកែច្នៃដំឡើងរថយន្តគ្មានច្បាប់ចង្កូតស្ដាំគ្មានពន្ធ ស្ថិតនៅក្នុងភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យជាម្ចាស់ទីតាំងរថយន្តកែច្នៃមានឈ្មោះសុខ បញ្ញា ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។វត្ថុតាងដកហូតរួមមាន រកឃើញរថយន្តម៉ាក NISSAN DISELចំនួន៦គ្រឿង ទម្ងន់៥តោន រថយន្តចង្កូតស្ដាំគ្មានពន្ធ ។ ក្នុងនោះមានពណ៌ទឹកប្រាក់ ចំនួន២គ្រឿង និងពណ៌ស ចំនួន៤គ្រឿង ដំឡើងទ្រុងរួចចំនួន៣គ្រឿង និងមិនទាន់ដំឡើងទ្រុងចំនួន៣គ្រឿង ។ ចំពោះរថយន្តទាំង៦គ្រឿងនេះ គឺជាប្រភេទរថយន្តដឹកធម្មតា កែច្នៃទៅជារថយន្តបែនសម្រាប់ដឹកដី ហើយមានម្ចាស់រៀងៗខ្លួន។

ចំពោះវត្ថុតាងរថយន្តទាំង៦គ្រឿងនេះ ក្រុមការងារចម្រុះសម្រេច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បណ្ដោះអាសន្នរង់ចាំការអនុវត្តនីតិវិធីរបស់ជំនាញសាខាគយនិងរដ្ឋាករខេត្តកណ្ដាល និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ដើម្បីឲ្យបញ្ឈប់ការធ្វើរថយន្តកែដំឡើងរថយន្តគ្មានច្បាប់អនុញ្ញាតបន្តទៀត។

ពាក់ព័ន្ធបញ្ហានេះ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ថ្លែងថា ករណីនេះ គឺ ជាសមត្ថកិច្ចរបស់ជំនាញរបស់សាខាគយនិងរដ្ឋាករខេត្តកណ្ដាល ពាក់ព័ន្ធលក្ខណៈបច្ចេកទេសរថយន្ត ពោលគឺម្ចាស់ទីតាំងពុំមានបទល្មើសព្រហ្មទណ្ឌទេ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print