សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់មកដល់កម្ពុជាវិញដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៌ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស និងការប្រកាសចេញជាផ្លូវការនូវ “យុទ្ឋសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនិងបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ឋិមនុស្ស UN ប្រកបដោយជោគជ័យបំផុតក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។

តាមរយៈការស្វាគមន៍ពីប្អូនខ្មែរនៅអឺរ៉ុបយ៉ាងកុះករ នៅទីក្រុងហ្សឺណែវចំពោះវត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញយ៉ាងច្បាស់នូវការគោរពស្រឡាញ់ គាំទ្រ និងជឿជាក់ឥតងាករេចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនពិតរហូតមកដល់សព្វថ្ងៃ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print