ភ័យស្ទើរលស់ព្រលឹង!! កំពុងបើកអ៊ិចស្កាវិចទ័រកាយដី ស្រាប់តែមានជនម្នាក់ស្ទុះឡើងយកកណ្ដៀវគំរាមអារក

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ ជាតៃកុងអ៊ិចស្កាវិចទ័រ ខណៈកំពុងបើកបញ្ជាកាយដី ស្រាប់តែជនសង្ស័យម្នាក់ ពុំដឹងមានមូលហេតុអ្វី ឡើងមក រួចយកកណ្ដៀវគម្រាមអារក. ធ្វើឲ្យតៃកុងភ័យស្លន់ស្លោរ រត់ទៅប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីនេះ កើតឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ចុងព្រែកឌុច ភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ  ហាក់ វែង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកក្រាញ់ឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ វុទ្ធី កុសល់ ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ. កសិករ មានទីលំនៅភូមិកោះខែល  ឃុំកោះ​ខែល  ស្រុកស្អាង ។ ដោយឡែកវត្ថុតាងដកហូតបានមាន កណ្តៀវដងឈើចំនួន១ ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ កំពុងតែបើកអ៊ិចស្កាវិចទ័រកាយដី ភ្លាមនោះស្រាប់​តែ​ជនសង្ស័យ បានដើរមក ដោយដៃកាន់កណ្តៀវ រួចឡើងលើអ៊ិចស្កាវិចទ័រ ចាប់ជនរងគ្រោះអាក ភ្លាមនោះ​ជនរងគ្រោះបានរើបំរាស់ រួចក៏រត់ទៅអោយគេជួយ និងប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។

ក្រោយពីទទួលពត៌មាន ភ្លាមនោះកម្លាំងប៉ុស្តិ៍ព្រែកអំបិល បានចុះទៅកន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួន​ជនសង្សយ័ខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print