ACU ចាប់ខ្លួនក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ម្នាក់ ពាក់ព័ន្ធនឹងករណីពុករលួយ 

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​៥ ខែកក្កដា ​ឆ្នាំ​២០១៩ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងថា  អង្គភាពប្រឆាំងអំពើពុករលួយ (ACU)  បាននាំខ្លួនក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ យកទៅសួរនាំពាក់ព័ន្ធនឹងអំពើពុករលួយ។

លោកទេសរដ្ឋមន្រ្តី បានប្រាប់ថាក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ ដែលត្រូវនាំខ្លួនទៅកាន់​អង្គភាព​ប្រឆាំងអំពើ​ពុករលួយនេះ មានឈ្មោះ ទេព ធីរិទ្ធ អាយុ៤៦ឆ្នាំ ត្រូវបាន ACU ឃាត់ខ្លួន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីស្រាវជ្រាវដឹងពាក់ព័ន្ធលើសំណុំពុករលួយមួយ ។

យ៉ាងណា លោកទេសរដ្ឋមន្រ្តី  ឱម យ៉ិនទៀង មិនបានបញ្ជាក់លម្អិតករណី អំពើពុករលួយ លើសំណុំរឿងអ្វីដែលនាំ​ឱ្យមានការឃាត់ខ្លួនក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ខាងលើនេះ​នៅឡើយទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print