ខេត្តកោះកុង ៖ «ឆ្លងទន្លេ» ជាពាក្យដែលគេប្រើក្នុងពេលដែលស្ត្រីឈឺពោះសម្រាលកូននិងជា រឿងធម្មជាតិ ។ ទោះបីការសម្រាលកូនដោយវះកាត់ ឬដោយធម្មជាតិក្តី គឺស្ត្រីតែងតែអាចជួបនូវគ្រោះថ្នាក់ដល់អាយុជីវិតទាំងក្នុងពេលពពោះ ពេលឈឺពោះ ពេលសម្រាលឬក្រោយសម្រាលកូន ។
ពិតជាតក់ស្លត់ លាយក្តីរំភេីបជាខ្លាំងចំពោះស្ត្រីម្នាក់ដែលបានរួចផុតពីគ្រោះថ្នាក់ បន្ទាប់ពីបានឆ្លងកាត់ការសម្រាលកូននៅលេីលើអូប័រ គ្រាដែល កំពុងធ្វើដំណេីរតាមដងព្រែក ថែមទាំងមេឃកំពុងមានព្យុះភ្លៀងទៀតផង ។
ព័ត៌មានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ ស្ត្រីមានផ្ទ្ទៃពោះគ្រប់ខែដល់ពេលត្រូវសម្រាលកូនបានធ្វើដំណើរតាមអូរប័រជាមួយប្តី ពីភូមិកោះប៉ោឆ្ពោះទៅក្រុងខេមរភូមិន្ទ ក្នុងចម្ងាយផ្លូវប្រមាណជាង ១០គីឡូម៉ែត្រ តែមិនទាន់ដល់ច្រាំងគោលដៅផង ស្រាប់តែស្រ្តីរូប នោះបានសម្រាលកូនរួចរាល់ទៅហើយនៅលើអូរប័រនោះ។
ប៉ុន្តែអ្វីដែលរំភេីបក៏ដូចជាតក់ស្លត់ គឺស្រ្តីរូបនេះ បានរួចផុតពីគ្រោះថ្នាក់ ដោយសារការអន្តរាគមន៍ពីក្រុមគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យខេត្តកោះកុង បានរួសរាន់ទៅជួយសង្គ្រោះ និងដឹកគាត់មកមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលបន្តដល់ម្តាយ និងកូនឲ្យមានសុវត្ថិភាព។ គិតមកដល់ពេលនេះ ពួកបានគេចផុតពីគ្រោះថ្នាក់ហើយ និងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យបង្អែកខេត្ត។
ព័ត៌មានបញ្ជាក់ថា ស្ត្រីរូបនេះមានឈ្មោះ តាក់ ឡៃហ៊ាន រស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង បានសម្រាលកូន នៅលើអូប័រតាមដងព្រែកទាំងមេឃកំពុងព្យុះ ភ្លៀង កំឡុងពេលគាត់ និងក្រុមគ្រួសារកំពុងធ្វើដំណើរតាមផ្លូវទឹក ។
អ្វីដែលរំភេីបទៀតនោះ គឺស្ត្រីសម្រាលកូនឆ្លងកាត់មហាគ្រោះថ្នាក់ខាងលេីនេះបានទទួលការកចិត្តទុកដាក់ពីលោក ហាក់ ឡេង ដោយបាននាំយកថវិកាឧបត្ថមរបស់លោកស្រី មិថុនា ភូថងនិងអំណោយសម្ភារ: មនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុកមណ្ឌលសីមា ជួយដល់ស្ត្រីកំពុងមានទក្ខបានទាន់ពេលវេលា៕ ដោយ៖ជាយក្រុង