ខ្សឹបដាក់ត្រចៀក៖ តើអាវុធហត្ថខេត្ត និងអាវុធហត្ថផ្ទៃប្រទេសហ៊ានវ៉ៃខ្នោះ ជិន និត យោធាជាមេឈ្មួញឈើដ៏ធំប្រចាំស្រុកភ្នំក្រវ៉ាញទេ..?

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សម័យនេះជាសម័យកំណែទម្រង់កងទ័ព គឺថ្នាក់ដឹកនាំបានរឹតបន្តឹងបំផុតជម្រុញទាំងភាពទទួលខុសត្រូវ តម្រូវអោយកងកម្លាំងជៀសអោយឆ្ងាយពាក់ព័ន្ធនិងបទល្មើស ក្នុងនោះសំដៅលើបទល្មើសធនធានធម្មជាតិ ការប្រមូល ដឹកជញ្ជូនឈើល្មើសច្បាប់ ការចែកចាយក្នុងស្រុក-នាំចេញទៅក្រៅស្រុក និងអ្នកពាក់ព័ន្ធទទួលសំណូក បាក់បាំងបទល្មើស នៅពីក្រោយខ្នងបទល្មើស និងហាមដាច់ខាតវប្បធម៍ពុករលួយ កន្ទេលធំបន្លំដេក ជាមន្ត្រីគ្រាប់ល្ពៅ បំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរបស់កងកម្លាំង ក៏ដូចជាជះឥទ្ធិពលដ៏អាក្រក់ក្នុងសង្គមជាតិធ្ងន់ធ្ងរបំផុត។

ជាក់ស្តែងមន្ត្រីយោធាម្នាក់មានឋានន្តរស័ក្តិជា ព្រិន្ទបាលឯក ជិន និត ឋានៈ មេបញ្ជាការ(ខ)D១៤២ ក្នុងកងពលតូចអន្តរាគមន៍លេខ១៤ ពិតជាថ្លើមធំបំផុតខណៈយកលិខិតបេសកម្មលេខ២០១/២០១៨ របស់កងពលតូចអន្តរាគមន៍លេខ១៤ ចុះហត្ថលេខាដោយលោកវរសេនីយ៍ត្រី ពេជ្រ សុមាលី ដែលជាលិខិតបេសកម្មការពារ ការិយាល័យបោះឆ្នោត នៅឃុំបាក់ចញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ទៅរកសុីប្រមូលទិញឈើប្រណិតប្រភេទធ្នង់នៅតំបន់ភ្នំក្រវ៉ាញយ៉ាងគគ្រឹកគគ្រេង ដោយមានដៃជើងរបស់ខ្លួនបញ្ជូនប្រជាជនអោយអូសឈើក្នុងព្រៃដឹកតាមគោយន្តកន្ត្រៃ រទេះគោ រទេះក្របី គោយន្តជាដើម យកមកលក់អោយខ្លួន ក្លាយជាមេក្លោងបទល្មើសឈើដ៏ធំនៅស្រុកភ្នំក្រវ៉ាញ និងយកឈ្មោះថ្នាក់លើមកប្រើក្នុងគោលបំណងគម្រាមអាជ្ញាធរមូលដ្ឋានអោយទទួលកញ្ចប់របស់ខ្លួនក្នុងកម្រិតមនោសញ្ចេតនា។

ជាទូទៅការដឹកជញ្ជូនឈើ ការប្រមូលទិញឈើ របស់យោធាឈ្មោះ ជិត និត គេបាននិយាយពេញៗមាត់ដោយអំនួតថាបានបង់អោយអស់ហើយ សមត្ថកិច្ច អាជ្ញាធរ ជំនាញ និងដល់ថ្នាក់ខេត្តថែមទៀត។ ក្នុងនោះត្រូវគេលួចទម្លាយដកស្រង់សំដីយោធា ឈ្មោះ ជិន និត មកបញ្ជាក់ថា៖ គ្មានអ្នកណាប៉ៈពាល់បានទេរាល់សកម្មភាព ប្រមូលទិញ ដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មកកាន់ភ្នំពេញបានយ៉ាងរលូនដោយសារបង់លុយអោយ ទី១-អាជ្ញាធរស្រុក ទី២-យោធាស្រុក-ខេត្ត ទី៣-នគរបាលស្រុក-ខេត្ត ទី៤-នគរបាលប្រឆាំងសេដ្ឋកិច្ចខេត្ត-ក្រសួង ទី៥-បរិស្ថានស្នាក់ការ-បរិស្ថានខេត្ត ទី៦-ផ្នែករដ្ឋបាលព្រៃស្រុក-ខាងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ទី៧-កសិកម្មខេត្ត ទី៨-អាវុធហត្ថស្រុក-ខេត្ត ទី៩-តាមស្នាក់ការសន្តិសុខតាមដងផ្លូវ ទី១០-ខាងយោធាផ្នែកដឺបេ ទី១១-អាវុធហត្ថថ្នាក់ជាតិ ទី១២-បង់អោយឬយកផ្គត់ផ្គង់អោយអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ។ល។

កត្តាល្មើសច្បាប់ទាំងនេះ អាចមានពិរុទ្ធភាពក្នុងបទល្មើសព្រៃឈើដែរឬទេចំពោះយោធាឈ្មោះ ជិន និត ..!!!..អ្នកពាក់ព័ន្ធទទួលកញ្ចប់ហ៊ានដោះសារ ហ៊ានទទួលខុសត្រូវទេ..? ករណីខ្លះ ជិន និត អោយប្រជាជនដឹកឈើធ្នង់ចេញពីព្រៃត្រូវតែទូរស័ព្ទដោយផ្ទាល់បើមាន អាជ្ញាធរ សមត្ថកិច្ច ជំនាញណាម្នាក់ទៅចាប់ ឬតម្រូវអោយបង់លុយ ដោយគេប្រើរូបភាពប្រជាជនដឹកតូចតាចដើម្បីដោះស្រាយជីវភាព និងយកមកធ្វើផ្ទះសម្បែង តែធាតុពិតជាមនុស្សដែល ជិន និត ប្រើប្រាស់ ហើយខ្លួនចាំប្រមូលទិញផ្តាច់មុខនៅតំបន់ស្រុកភ្នំក្រវ៉ាញតែម្តង។

ចំណុចនេះក្លាយជាចំងល់ថា៖ ខាងអាវុធហត្ថខេត្ត-អាវុធហត្ថលើផ្ទៃប្រទេសថ្នាក់ជាតិ ហ៊ានវ៉ៃខ្នោះទេ ប្រសិនបើមិនពាក់ព័ន្ធនិងសំណូក..? បើបទល្មើសនេះមិនជាក់ស្តែងឃើញដល់ផ្ទាល់ភ្នែក ខណៈខ្លួនដកខ្លួនយកកញ្ចប់ក៏ដោយ អាចមានវិធានធ្វើបណ្តឹងបរិហារ ជុំវិញបទល្មើសព្រៃឈើ ការប្រមូលទិញ ដឹកជញ្ជូន របស់យោធា ជិន និត បានទេស្នើសុំបើកអង្កេតបឋម កោះហៅជនសង្ស័យថាបានប្រព្រឹត្ត ជនពាក់ព័ន្ធ តាមរយៈតម្រុយពិរុទ្ធភាពនេះ..? អ្វីដែលព្រួយបំផុតប្រយ័ត្នលោះព្រលឹង និងអស់តំណែងដល់អ្នកទទួលសំណូក នៅពីក្រោយខ្នង តាមរយៈបណ្តឹងបរិហារ ពីមេឃុំ ខណៈមេឃុំ គាត់មានសិទ្ធធ្វើបណ្តឹងបរិហារ ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៍ក្នុងអាណត្តិបោះឆ្នោត ត្រង់ថាបទល្មើសមានក្នុងដែនសមត្ថកិច្ចគាត់គ្រប់គ្រង ហើយអស់លោកមិនបង្ក្រាបឃុបឃិតគ្នាយកតែលុយ គឺឈានបទល្មើសព្រហ្មទណ្ឌអស់តំណែងដោយមិនដឹងខ្លួន ។

យោធាឈ្មោះ ជិន និត បានប្រើប្រាស់ឡានបាឡែន និងឡានសាំយ៉ុង ជាមធ្យោបាយដឹកជញ្ជូនឈើពីស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មកកាន់រាជធានីភ្នំពេញ ទាំងថ្ងៃទាំងយប់ តាមរយៈឈើប្រមូលទិញបានតិចឬច្រើន ក្នុងនោះដឹក១ថ្ងៃ ខាន១ថ្ងៃ ខាន៣ថ្ងៃដឹកម្តង ម្តងៗចាប់ពី៥ឡានឡើងទៅ។

គ្រប់សមត្ថកិច្ច អាជ្ញាធរ ជំនាញ ស្មើសហជំនាញ អត់តែខាងធម្មការ ខាងធនធានទឹក ។ល។ ដែលបានមិនដឹងពីពេលវេលា យោធា ជិន និត ចេញឈើ ឡានប្រភេទអី ស្លាកលេខអី ចំនួនប៉ុន្មានគ្រឿងនោះ..!!!

បញ្ហានេះរំពឹងសមត្ថកិច្ចថ្នាក់ជាតិដាក់សញ្ញាសួរខ្លួនឯងបាន ថាតើហេតុអី លោកព្រិន្ទបាល ជិន និត ដឹកឈើប្រណិតបាន ហើយខ្វះអ្នកបង្ក្រាបបើព័ត៍មាន មានពេញក្នុងបាតដៃទៅហើយ..???

ដោយ៖ ខ្សឹបដាក់ត្រចៀក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print