បណ្តាប្រទេសក្នុងតំបន់អាស៊ាន ប្រឈមខ្យល់ព្យុះបង្កឲ្យមានសម្ពាធទាបភ្លៀងធ្លាក់ខ្លាំង

ចែករំលែក៖

ប្រទេសមួយចំនួននៅតំបន់អាស៊ាន ពិសេសគឺតំបន់ឆ្នេរសមុទ្របានរងការវាយប្រហារដោយព្យុះ មានឈ្មោះ​ថា​ Mum ​បង្កឲ្យមានសម្ពាធទាប បណ្តាលឲ្យភ្លៀងធ្លាក់ខ្លាំងជន់លិចតំបន់ជាច្រើន ។ តំបន់ដែលរងគ្រោះ គឺឆ្នេរសមុទ្រប្រទេស ថៃ វៀតណាម និងកម្ពុជាផងដែរ​។

នាយកដ្ឋានឧតុនិយម​ប្រទេសថៃ (TMD) បានផ្សព្វផ្សាយ​កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ថា ខ្យល់ព្យុះ​ខ្ពង់រាប ឈ្មោះ Mun ដែលបាននិងកំពុងធ្លាក់មកចំនៅភាគខាងជើងរបស់​ប្រទេសវៀតណាមនោះ នឹងនាំ​មកនូវភ្លៀងធ្លាក់ច្រើន និងខ្យល់​ខ្លាំង​ឆ្លងកាត់​ប្រទេសថៃ ។

ខ្យល់ព្យុះនេះ​បានមកដល់ប្រទេសវៀតណាម​នៅវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា បង្កឲ្យបាក់ដី​ និងស្ពាន សម្លាប់មនុស្ស​២នាក់ នៅក្នុងស្រុក Tinh Gia ខេត្ត Thanh Hoa ភាគខាងជើង​វៀតណាម ។

ប៉ុន្តែ​ប្រភពនេះ​អះអាងថា​ Mun ទំនងជាមិនគំរាមកំហែង​ប៉ះពាល់ធ្ងន់ធ្ងរនោះទេ ខណៈវា​បានថមថយឥទ្ធិ​ពល​មកត្រឹម​៥៥គីឡូម៉ែត្រ​ក្នុងមួយម៉ោង ដែលជាកម្រិតល្បឿនលឿនបំផុតនោះ ។

នៅព្រឹកថ្ងៃសុក្រ​នេះ Mun បាននិងកំពុងធ្វើដំណើរ​នៅ​ភាគខ្លះ​ក្នុងប្រទេសឡាវ និងនៅភាគខាងជើង​ប្រទេសវៀតណាម ។ កម្លាំង​របស់វា​ខ្សោយចុះនោះទេ ។

TMD បញ្ជាក់ថា ផ្នែកជាច្រើន​នៅក្នុងប្រទេសថៃ​បានរងឥទ្ធិពល​ដោយសារតែខ្យល់ព្យុះត្រូពិក Mun ខាងលើនេះដែរ ដោយនាំមកនូវភ្លៀងធ្លាក់ច្រើន និងខ្យល់កន្ត្រាក់ជាដើម ហើយអាចបង្កឲ្យបាក់ដី និងទឹកជំនន់​ផងដែរ ។

ទឹកទន្លេមេគង្គ​​កើនឡើង​ និងបំផ្លិចបំផ្លាញ​សំណង់​មួយ​នៅក្នុងខេត្ត Kakhon Phanom ។ សំណង់ច្រាំង​ទន្លេ​មេគង្គមួយកន្លែង​បានបាក់​រលំ ដោយសារតែឥទ្ធិពល​ខ្យល់ព្យុះ និងទឹកទន្លេជន់ឡើងនេះ ។ខ្យល់ព្យុះនេះ​នៅបណ្តាលឲ្យបាក់រលំបង្គោលភ្លើង​ផងដែរ​នៅតំបន់ Mae Sot ខេត្ត Tak ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print