សមត្ថកិច្ចចម្រុះ ឃាត់គ្រឿងចក្រចំនួន ២៣គ្រឿងធ្វើសកម្មភាពជីករណ្ដៅយកអាចម៌ដីលក់ ខណៈឈ្មួញល្បីដុះស្លែរប្រចាំខេត្តសៀមរាបមិនត្រូវបានឃាត់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះចុះឃាត់គ្រឿងចក្រចំនួន២៣គ្រឿង ដែលធ្វើសកម្មភាពជីកកកាយ​យកអាចម៍ដីលក់ ដោយពុំមានច្បាប់អនុញ្ញាតិ ស្ថិតនៅចំណុចភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប កាល​ពីវេលា៩ និង១០នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។

សមត្ថកិច្ចបានអោយដឹងថា រណ្ដៅដីនេះជារបស់ថៅកែ ដី ឈ្មោះអេង សុខហ្គេច ភេទស្រី ជាឈ្មួញដីដ៏ល្បីល្បាញដ៏ធំនៅខេត្តសៀមរាបបានធ្វើសកម្មភាពជីកដីលក់យូរឆ្នាំមកហើយនិងបាមនផ្អាកគ្រឿងចក្រជាង២០​គ្រឿង ដែលជីកកកាយយកអាចម៍ដីលក់ ជាដីរបស់រដ្ឋយ៉ាងអនាធិបតេយ្យ។

មន្រ្ដី ឃ្លាំមើលបទល្មើសដីធ្លីបានអោយដឹងថា ស្ត្រី ឈ្មោះអេង សុខហ្គេច នេះជាឈ្មួញដ៍ល្បីល្បាញម្នាក់ នៅខេត្តសៀមរាប ដែលល្បីរកស៊ីកាយដីលក់ មិនដែលមានសមត្ថកិច្ច ឬអាជ្ញាធរ ណាហ៊ានធ្វើការបង្ក្រាបម្ដងឡើយ ទើបតែពេលនេះកម្លាំងចំរុះចុះបង្រ្កាប់ដល់ទីកន្លែង ។

 ប្រជាពលរដ្ន នៅក្នុងមូលដ្ឋានស្មើរអោយកម្លាំងចំរុះបន្ដចុះបង្រ្កាប់រណ្ដៅជាច្រើនទៀត ដែលគ្មានច្បាប់អនុញាតិ៕ ដោយ ៖ ប៊ុនរិទ្ធី 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print