បញ្ហារំលោភផ្លូវភេទនៅតាមសាលារៀន ជាប្រធានបទដ៏ហាក្តៅបំផុតនៅបង់ក្លាដែស

ចែករំលែក៖

ការរំលោភផ្លូវភេទទៅលើសិស្ស និស្សិត ពីសំណាក់ លោកគ្រូផ្ទល់ បានបង្កក្តីកង្វល់យ៉ាងខ្លាំង ដល់ពលរដ្ឋបង់​ក្លាដែសទំាងមូល ពិសេសគឺអាណាព្យាបាល សិស្ស ដែលមានកូនស្រីទៅរៀន ។ ជនរងគ្រោះមួយចំនួនធំមិន ហានប្តឹងនោះឡើយ ដោយខ្លាចជនដៃដល់សងសឹក ឬប្តឹងមិនឈ្នះគេ ដោយសារតែជនល្មើសមានលុយមានអំណាច។

កន្លងមក និស្សិតដ៏ស្រស់ស្អាតម្នាក់ ត្រូវនិស្សិតជាច្រើននាក់ចាក់សាំងដុតសម្លាប់ទាំងរស់ ព្រោះហ៊ានប្ដឹងនាយកវិទ្យាល័យពីបទបំពានផ្លូវភេទ ។ រឿងរ៉ាវនិស្សិតស្រី វ័យ១៩ឆ្នាំ ត្រូវគេចាក់សាំងដុតទាំងរស់ ដោយ សារតែនាងហ៊ានប្តឹងនាយកសាលាពីបទបៀតបៀនផ្លូវភេទនោះ បង្កការខឹងសម្បារយ៉ាងខ្លាំងពីមហាជន គ្រប់ទិសទីពេញពិភពលោក។

នាង Nusrat Jahan Rafi ជានិស្សិតដែលមានសម្រស់ស្រស់ស្អាតជាងគេនៅក្នុងមហាវិទ្យាល័យ ត្រូវនាយក មហាវិទ្យាល័យ ល្មោភកាម ហៅនាងចូលក្នុងបន្ទប់ រួចបៀតបៀនផ្លូវភេទ។ តែនាងត្រូវបានក្រុមនិស្សិតប្រុសស្រីជាច្រើននាក់ទៀតចាប់ចាក់សាំងដុតនាងទាំងរស់ នៅក្នុងមហាវិទ្យាល័យ តែម្តង ដោយសារតែនាងបានប្តឹងនាយកមហាវិទ្យាល័យ ពីបទបៀតបៀនផ្លូវភេទនេះ ។ ហេតុការណ៍ខាងលើកើតឡើងនៅភាគខាងត្បូង ទីក្រុង Dhaka ប្រទេសបង់ក្លាដែស ។

នៅពេលនេះ នាយកសាលា​នៅជាយក្រុង​ Dhaka ​ប្រទេសបង់ក្លាដែស ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់ពីបទចាប់រំលោភសិស្ស ជាច្រើននាក់នាពេលកន្លងមក ធ្វើឲ្យមហាជនខឹងសម្បាយ៉ាងខ្លាំង ។

កាលពីថ្ងៃទី​៥ខែកក្កដា ​រដ្ឋាភិបាលបង់ក្លាដែសបានប្រកាសថា កម្លាំងប៉ូលិសបានចាប់ខ្លួន នាយកសាលា ដោយចោទប្រកាន់ពីបទរំលោភបំពាន់ទៅលើសិស្សដល់ទៅ​១២នាក់​។ ក្រោយបែកធ្លាយ ព័ត៌មានខាងលើ ពលរដ្ឋខឹងសម្បាយ៉ាងខ្លាំងដោយនាំគ្នាធ្វើបាតុកម្មប្រឆាំង ។

ប៉ូលិសបានចាប់ខ្លួន លោក​ al Amin ​នាយកសាលា និងជាអ្នកបង្កើតសាលា​ Baitul Huda Cadet Madrassa ​ក្នុងទីក្រុង​ Fatulla ​ជាយក្រុង​ Dhaka ​។ កន្លងមក ម្តាយរបស់កុមារី អយុ​១០ឆ្នាំម្នាក់បានដាក់លិខិត ប្តឹង នាយកសាលា រំលោភបំពានផ្លូវភេទ លើកូនស្រីរបស់គត់។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី​៥ខែកក្កដា ដោយពេលដំបូង នាយកសាលាខាងលើបានច្រានចោលការចោទប្រកាន់ ប៉ុន្តែក្រោយមកក៏បានសារភាព ។ កុមារីដល់ទៅ​១២នាក់ក្លាយជាជនរងគ្រោះ​ ក្នុងហេតុការនោះ។

កាលពីសប្តាហ៍កន្លងមក ប៉ូលិសបង់ក្លាដែសក៏បានចាប់ខ្លួនគ្រូបង្រៀនថ្នាក់មធ្យមពីរនាក់ ដែលរំលោភសិស្ស ដល់ទៅ​២០នាក់​។ ប្រភពព័ត៌មានបានឲ្យដឹងថាគ្រូបង្រៀនមួយចំនួនជា (គ្រូតិរច្ឆាន) ដោយបានរំលោភសិស្សជាច្រើន ។មិនតែប៉ុណ្ណោះ ថែមទាំងរំលោភ​ម្តាយរបស់សិស្ស​មួយចំនួនទៅទៀត​ក្នុងរយៈពេល​៤ឆ្នាំកន្លងមក​។

តាមរបាយការណ៍របស់អង្គការណ៍ Manusher Jonno Foundation បានឲ្យដឹងថា​នៅឆ្នាំ​២០១៨មានកុមារបង់ក្លាដែស ៤៣៣នាក់ត្រូវគេរំលោភបំពាន មានអាយុចាប់ពី​៧-១២ឆ្នាំ​ ។ ក្នុងចំណោមនោះមានការរំលោភ តែ៣ភាគរយប៉ុណ្ណោះ ត្រូវបានចាប់កាត់ទោស​ ក្រៅពីនេះគឺជនល្មើសរួចខ្លួន ជានិច្ច ដោយសារតែមានអំណាចនិងមានលុយកាក់ច្រើន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print