អាណិតណាស់ ជិះម៉ូតូលក់ឱសថបុរាណ ទម្រាំបានលុយផ្គត់ផ្គង់គ្រួសារ អកុសលគាំងបេះដូងស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ជិះម៉ូតូលក់ថ្នាំឱសថបុរាណសុខៗ ស្រាប់តែមានការៈមិនសូវស្រួលខ្លួនបញ្ជូនដល់មណ្ឌល់សុខភាពស្លាប់មួយប៉ប្រិចភ្នែក ត្រូវបានគេសង្ស័យបណ្ដាលមកពីជំងឺខ្យល់គ ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃសៅរ៍ ៦កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចមណ្ឌលសុខភាពតាសាស់ ស្ថិតក្នុងភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

របាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងឃើញ ថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ម៉ក សុីវត្ថា ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលបន្តថា មុនដំបូងគេឃើញជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1J 7149 ដឹកថ្នាំ ឱសថបុរាណដើរលក់ ។ លុះមកដល់ម្ដុំផ្សារបត់រំដួល ស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោ សែនជ័យ គាត់ប្រាប់គេថាអត់សូវស្រួលខ្លួនសោះ ក៍ជិះម៉ូតូបត់ចូលកន្លែងឱសថស្ថាន(ថ្មកែវ)ដែលនៅក្បែនោះ របស់ឈ្មោះ សុឹម ម៉េងគ្រុយ ពេលស្ទង់ឈាមមើលឃើញខុសប្រកតី ក៏ជួយបញ្ជូនទៅមណ្ឌលសុខភាពខាងលើ ស្រាប់ តែក្រុមគ្រូពេទ្យប្រាប់ថាស្លាប់បាត់ទៅហើយ ។

របាយការណ៍ដដែលបន្តទៀតថា ករណីបុរសវ័យចំណាស់ជិះម៉ូតូដឹកថ្នាំឱសថបូរាណដើរលក់ ហើយមានការៈមិនសូវស្រួលខ្លួនបញ្ជូនដល់មណ្ឌលសុខភាពស្លាប់នេះ កម្លាំងជំនាញសហការចុះពិនិត្យ និងធ្វើការសាវជ្រាវយ៉ាងយកចិត្តទុក  ដាក់ ជនរងគ្រោះអាចស្លាប់បណ្ដាលពីជំងឺខ្យល់គ (គាំងបេះដូង) ទើបធ្វើកំណត់ហេតុប្រគល់ទទួលសាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print