ស្រីស្រស់ស្អាត សាច់ សខ្ចី ថៃ ស្រីនាង តារាលក់ផលិតផលដ៏ល្បីតាម Online ត្រូវសង្សារ ឈ្មោះ ទឹម សាវុធ វ៉ៃធ្វើបាបមិនតិចជាង១០០​ដង …ស្រែករកយុត្តិធម៍

ចែករំលែក៖

ភ្នំពេញ៖ នៅពេលថ្មីៗនេះនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ មានទង្វើ ឃោឃៅដ៏គួរឲ្យស្អប់ខ្ពើមមួយបានកើតឡើងលើកញ្ញា ថៃ ស្រីនាង ជាតារាលក់ផលិតផលដ៏ល្បីល្បាញនិងសុិចសុីម្នាក់តាមONLINE ដោយបុរសជាសង្សាររបស់នាងឈ្មោះ ទឹម សាវុធ កើតឆ្នាំ១៩៧៣តែងតែប្រើអំពើហឹង្សាដាក់លើរូបនាងជាញឹកញាប់ ដោយការវាយតប់ ទះ ចាប់ក្បាលបោកនិងជ្រុងគ្រែរហូតបែកមុខ បែកមាត់ ហើមមុខ ហើមមាត់។

យោងតាមបទសម្ភាសន៍ខ្លីមួយរបស់កញ្ញាថៃស្រីនាងជាមួយក្រុមសកម្មជនហ្វេសប៊ុកបានឲ្យដឹងថា៖ បុរសជាសង្សាររបស់នាងតែងតែប្រចណ្ឌដាក់លើរូបនាងដូចមនុស្សវិកលចរឹកអញ្ចឹង ហើយតែងតែវាយធ្វើបាបរូបនាងរហូតឥតត្រាប្រណីហើយបានបោះបោកកម្ទេចឥវ៉ាន់របស់នាង និងបានចាប់ក្បាលនាងបោកនឹងជ្រុងគ្រែ ទះកំភ្លៀង ទាត់ធាក់លើរាងកាយនាង រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់ ប្រកបដោយភាពឈឺចាប់បំផុត។

នាងបន្តទៀតថា មិនតែប៉ុណ្ណោះនៅក្នុងអាខោនហ្វេសប៊ុករបស់ខ្ញុំក៏បានបង្ហោះដែរថា “លេីកនេះទី១៣០ហេីយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយ វីដេអូ អោយសម្តិកិច្ច ចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហេីយ សូមមេត្តាជួយខ្ញុំផង”។

គួរម្លឹកថា៖ ជនកំណាចដ៏ឃោឃៅនេះអតីតកូនប្រសារចៅហ្វាយខេត្តកំពង់ឆ្នាំង ជានាយខណ្ឌជលផល និងសំបូររឿងអាស្រូវរាប់កញ្ឆេរ និងធ្វើបាបនារី សំដីកោងកាចលើអ្នករត់តុជាដើម។
ពាក់ព័ន្ធករណីអង្គភាព នគរដ្រេហ្គន​ មិនអាចទាក់ទំនងសុំការបំភ្លឺពី លោក ទឹម សាវុធ នោះបាននៅឡើយទេ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩​ ៕​ ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print