រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថា​ ការសម្រេចប្តឹងបុគ្គល​ សម​រង្ស៊ី​ ដើម្បីទាមទារយុត្តិធម៌ដល់រូបខ្ញុំ និងអ្នក​ រងគ្រោះទាំងអស់ ដែលត្រូវបានបុគ្គល សម រង្ស៊ី ធ្វើការលាបពណ៌ និងចោទប្រកាន់បំភ្លៃការពិត

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយក​​រដ្ឋមន្ត្រី​ និងជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជាក់​នៅលេីហ្វេសប៊ុក​ថ្ងៃ​ចន្ទ​នេះថា​ ការ​សម្រេចចិត្តដាក់ពាក្យបណ្តឹងបុគ្គល សម រង្ស៊ី គឺជាការដាស់តឿនដល់អ្នកនយោ​បាយមួយចំនួនឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌​មានដើម្បីញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន ។

សម្តេច​ក្រឡា​ហោម​បានអះ​អះអាងថា​ «សូមជម្រាបជូនសាធារណជន និងបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបថា ស្ទើរពេញមួយជីវិតរបស់ខ្ញុំមកដល់ពេលនេះ ខ្ញុំមិនដែលជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ឬមាន​ក្តីក្តាំជាមួយបុគ្គលណាមួយឡើយ ។ នេះគឺជាពាក្យបណ្ដឹងលើកដំបូងរបស់ខ្ញុំ ដែលខ្ញុំបានសម្រេចប្ដឹងជាលក្ខណៈឯកជនចំពោះបុគ្គល សម រង្ស៊ី ។

សម្តេច​បាន​បញ្ជាក់​ថា​ ការសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះ គឺជាការដាស់តឿនដល់អ្នកនយោ​ បាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មានដើម្បីញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន ។

ពាក្យបណ្តឹងនេះ ក៏ដើម្បីទាមទារយុត្តិធម៌ដល់រូបខ្ញុំ និងអ្នករងគ្រោះទាំងអស់ ដែលត្រូវបានបុគ្គល សម រង្ស៊ី ធ្វើការលាបពណ៌ និងចោទប្រកាន់បំភ្លៃការពិត ។

សម្តេច​ក្រឡា​ហោម​ ក៏សូមអំពាវនាវដល់អ្នក​ នយោបាយទាំងអស់ គប្បីប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិការ ក្នុងសកម្មភាព របស់ខ្លួន ដោយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ជាជាងការប្រព្រឹត្តនូវអំពើដែលនាំឲ្យមានការបែកបាក់ក្នុងសង្គម និងធ្វើឲ្យខាតបង់ដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print