ភ្នំពេញ ៖ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុន Cellcard បានចូលរួមជាមួយអង្គការមូលនិធិគំាទ្រកុមារ Children Support Foundation (CSF) ដែលជាគំរោងផ្តួចផ្តើមចុងក្រោយរបស់អង្គការនេះ នៅខេត្តកំពង់ចាម។
អង្គការមូលនិធិគំាទ្រកុមារ បានជួយកុមាររាប់ពាន់នាក់ និងក្រុមគ្រួសារពួកគេជារៀងរាល់ឆ្នាំ និងដើរតួសំខាន់ក្នុងការជួយពង្រឹងផ្នែកអប់រំ ការរស់នៅ និងសុខភាព និងសុវត្ថិភាពសំរាប់អ្នកដែលខ្វះខាត។
ក្រុមហ៊ុន បានបរិច្ចាគសម្ភារសិក្សាជូនសិស្សានុសិស្សនៅសាលាបឋមសិក្សា កណ្តាលកោះត្បូងដោយបានបង្កើតកម្មវិធីបរិច្ចាគតាមរយៈការដាក់ប្រកាសនៅតាមសាខាក្រុមហ៊ុន Cellcard និងបណ្តាសាខាផ្សារ Circle K នៅរាជធានីភ្នំពេញ។
លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard បាននិយាយថាកម្មវិធីនៅចុងសប្តាហ៍នេះគឺជាការចួលរួមចំណែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននៅឆ្នាំនេះ។
លោកWatson បានបន្ថែមថា៖ «ពួកយើងចាប់អារម្មណ៍ក្នុងការពង្រឹងទំនាក់ទំនងនៅក្នុងខេត្តកំពង់ចាម ដែលពួកយើងគ្រោងនឹងរៀបចំកម្មវិធី Super Data Race»។
«ក្រុមរបស់យើងបានទៅដល់ទីនោះជួបសិស្សានុសិស្ស និងសាលា ហើយរកពីវិធីល្អៗក្នុងការជួយ និងទំនាក់ទំនងជាមួយសិស្សានុសិស្ស និងក្រុមគ្រួសារនៅក្នុងខេត្ត។
«ការងារនេះត្រូវបានធ្វើឡើងដោយ CSF ដែលបានចូលរួមបំផុសបំផុលហើយពួកយើងទន្ទឹងរង់ចាំការចូលរួមបន្ថែមទៀតនូវគំនិតផ្តួចផ្តើមនៅពេលអនាគត»។
លោកនិយាយថា ក្រុមការងារ Cellcard សុខចិត្តចំណាយពេលថ្ងៃសៅរ៍របស់ពួកគេដើម្បីជួបជាមួយសិស្សានុសិស្ស ក្នុងនោះក៏មានដូចជាអ្នកដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមគឺលោក Bunleng ដែលបានចូលរួមចែកសម្ភារសិក្សា និងបង្ហាញក្មេងៗពីរបៀបថតវីដេអូ និងការបង្ហោះលើបណ្តាញហ្វេសប៊ុក។
កម្មវិធី នេះក៏មានការចួលរួមយ៉ាងខ្ពង់ខ្ពស់ក្រោមអធិបតីភាពអភិបាលរងខេត្តកំពង់ចាម បណ្តាអង្គការជាច្រើន និងអ្នកដឹកនាំនៅក្នុងសហគមន៍ ។
អំពីអង្គការមូលនិធិគំាទ្រកុមារ
អង្គការមូលនិធិគំាទ្រកុមារគឺជាអង្គការមិនរកប្រាក់ចំណូល ដែលមិនពាក់ព័ន្ធលើនយោបាយ និងសាសនាណាមួយឡើយ ហើយត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០០១ និងបានដំណើរការអស់រយៈពេលជាង១៧ឆ្នាំមកហើយ។ CSF ផ្តោតសំខាន់លើកុមារ និងយុវជន។ CSF ផ្តោតសំខាន់លើការតស៊ូមតិ ការទប់ស្កាត់ និងការការពារលើការយល់ដឹងពីមេរោគ HIV និងបញ្ហាសុខភាពផ្សេងៗទៀត និងមានថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងអាហារូបករណ៍ ជួយដល់សហគ្រិនខ្នាតតូច និងផ្សព្វផ្សាយសិទ្ធិកុមារ និងការថែទាំសុខភាពនៅក្នុងសហគមន៍សម្រាប់ឱពុកម្តាយដែលមានកុមារទន់ខ្សោយនិងកម្មវិធីយុវជន។ អង្គការមូលនិធិគំាទ្រកុមារត្រូវបានបង្កើតឡើងដោយក្រសួងមហាផ្ទៃតាមរយៈសេចក្តីប្រកាសលេខ ៣៤៤ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៤ ៕ ដោយ ៖ ភារៈ