ការ​បំពាក់​ឋានន្តរសក្តិ​ បង្ហាញ​ពី​ចំណុច​រីក​ចម្រើន​មួយ​របស់​អង្គភាព​

ចែករំលែក៖

​ខេត្តមណ្ឌលគិរី​៖​ លោក​ឧត្តមសេនីយ៍ទោ​ លី​ សូ​រ៉ា​រឹទ្ធ​ មេបញ្ជាការ​រង​យោធ​ ភូមិភាគ​ទី​១​បាន​មាន​ប្រសាសន៍​ថា​ ការ​បំពាក់​ឋានន្តរសក្តិ​និង​ផ្លាស់​ប្តូរ​មុខងារ​ បាន​បង្ហាញ​ការ​រីក​ចំរើន​មួយ​របស់​អង្គភាព​ តំបន់​ប្រតិបត្តិការ​សឹង​រង​មណ្ឌលគិរី​ ដែល​មាន​សកម្មភាព​កន្លង​មក​ច្រើន​ឆ្នាំ​ ហើយ​មាន​លទ្ធផល​ល្អ​គួរ​ជាទី​មោ​ទ​នៈ​។​

sew (1)

​លោក​មេបញ្ជាការ​រង​មាន​ប្រសាសន៍​បែប​នេះ​ ក្នុង​ពិធី​ផ្លាស់​ប្តូរ​មុខងារ​ និង​ដំឡើង​ឋានន្តរសក្តិ​ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២១​ ខែធ្នូ​នេះ​។​

​ក្នុង​ឱកាស​នោះ​ លោក​ក៏​បាន​ផ្តាំផ្ញើ​ ដល់​នាយទាហាន​ពល​ទាហាន​នូវ​ ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​ ទី​១​គឺ​ត្រូវ​ស្មោះត្រង់​ចំពោះ​មេបញ្ជាការ​របស់​ ខ្លួន​តាម​ឋានានុក្រម​ ទី​២​ត្រូវ​ចេះ​ពង្រឹង​និង​ពង្រីក​ការ​សាមគ្គី​ ទាំង​ផ្ទៃក្នុង​ ទាំង​ ខាងក្រៅ​អង្គភាព​ ព្រមទាំង​ទំនាក់ទំនង​ក្រៅប្រទេស​ផង​ដែរ​ ទី​៣​ មេបញ្ជាការ​ទទួល​មុខ​តំណែង​ថ្មី​ត្រូវ​បន្ត​ការ​អភិវឌ្ឍន៍​ និង​ពង្រីក​ការ​ក៏​សាង​អង្គភាព​ ឲ្យ​កាន់​ តែ​ប្រសើ​ថែម​ទៀត​ ជា​ពិសេស​ត្រូវ​គ្រប់គ្រង​កម្លាំង​ឲ្យ​បាន​ល្អ​ ចេះ​ទប់ស្កាត់​ បំបាត់​នូវ​រាល់​កិច្ចការ​ទាំងឡាយ​ ដែល​ឆ្ងាយ​ពី​ច្បាប់​របស់​រដ្ឋ​ ច្បាប់​របស់​ ខេមរភូមិន្ទ​ និង​បទបញ្ជា​របស់​មេបញ្ជាការ​របស់​ខ្លួន​ ព្រមទាំង​ធ្វើការ​អប់រំ​ចិត្តសាស្ត្រ​ដល់​កងកម្លាំង​ជា​រឿយៗ​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ឃិ​ន​ ម៉េ​ង​ស្រេង​មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​ សឹក​រង​មណ្ឌលគិរី​ បានអោយ​ដឹង​ថា​ បច្ចុប្បន្ន​អង្គភាព​កំពុង​មានការ​អភិវឌ្ឍន៍​ សមិទ្ធិ​ផល​ថ្មីៗ​ជា​បន្តបន្ទាប់​ ក្នុង​នោះ​មានការ​សាងសង់​ អាគារ​ស្នាក់​នៅ​ របស់​កងកម្លាំង​ អាគារ​លេខាធិការដ្ឋាន​ និង​អាគារ​សេនាធិការដ្ឋាន​ជាដើម​៕​

sew (2)

sew (3)

...

ដោយ៖ ឦសាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print